ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សាអំពីបញ្ហាសំខាន់ខាងសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គម ក្នុងការកំណត់ផែនការ៥ឆ្នាំទី១៥ក្រោមអធិបតីភាព លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈមបក្សកុម្មុយនីស្តចិន។
កិច្ចប្រជុំបានសម្រេចថា កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី២០ នឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលាខាងមុខនេះ។
ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានស្តាប់របាយការណ៍ស្តីពីការស្នើមតិយោបល់ក្នុងនិងក្រៅបក្សចំពោះ«សំណើរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការគ្រោងផែនការ៥ឆ្នាំទី១៥ ស្តីពីសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គម» ហើយបានសម្រេចចិត្តដាក់សេចក្តីព្រាងឯកសារនេះដើម្បីពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី២០បន្ទាប់ពីបានកែសម្រួលរួច៕
