ព័ត៌មានអន្តរជាតិ

ទស្សនាវដ្ដី «Qiushi» ចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping

ទស្សនាវដ្ដី «Qiushi» លេខ ១៩ ដែលចេញផ្សាយនៅថ្ងៃទី ១ ខែតុលា បានចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនដែលមានចំណងជើងថា «ការបង្កើត និងការអភិវឌ្ឍរបស់សហគមន៍រួមប្រជាជាតិចិន គឺជាឆន្ទៈរបស់ប្រជាជន និន្នាការទូទៅនៃសម័យកាល និងជាប្រវត្តិសាស្ត្រដែលមិនអាចជៀសបាន»។

វាគឺជាផ្នែកមួយនៃសុន្ទរកថារបស់លោក Xi Jinping ក្នុងមហាសន្និបាតស្តីពីការកោតសរសើរចំពោះការងារសាមគ្គីភាពនិងវឌ្ឍនភាពជនជាតិដែលធ្វើឡើងកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤។

អត្ថបទនេះបានសង្កត់ធ្ងន់ថា ប្រជាជាតិចិនគឺជាប្រជាជាតិដ៏អស្ចារ្យមួយ ដែលមានប្រវត្តិអរិយធម៌ជាង៥០០០ ឆ្នាំ។ អត្ថបទបានចែងថា ការបង្កើត និងការអភិវឌ្ឍរបស់សហគមន៍ប្រជាជាតិចិន គឺជាឆន្ទៈរបស់ប្រជាជន និន្នាការទូទៅនៃសម័យកាល និងជាប្រវត្តិសាស្ត្រដែលមិនអាចជៀសបាន។ប្រទេសច្រើនជនជាតិដែលយើងបានបង្រួបបង្រួម គឺត្រូវបានបង្កើតឡើងដោយគ្រប់ជនជាតិ ហើយក៏ត្រូវតែរួមគ្នាថែរក្សា ពង្រឹង និងអភិវឌ្ឍដោយជនជាតិទាំងអស់ផងដែរ។

អត្ថបទបានគូសបញ្ជាក់ថា នៅលើទឹកដីដ៏ធំល្វឹងល្វើយ ស្រស់ស្អាត និងរុងរឿងនេះ ប្រជាជនគ្រប់ជនជាតិមានក្រុមគ្រួសារមួយ គឺប្រទេសចិន មានអត្តសញ្ញាណដូចគ្នាមួយ គឺប្រជាជាតិចិន មានឈ្មោះរួមមួយ គឺប្រជាជនចិន និងមានក្តីសុបិនរួមមួយ គឺសម្រេចការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ៕

To Top