ប្រទេស ឥណ្ឌា និងរុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា

បរទេស៖ ប្រទេស ឥណ្ឌា និងរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធយោធា ‘Indra 2025’ រយៈពេល ១៥ ថ្ងៃនៅក្នុងតំបន់ វាលខ្សាច់នៃរដ្ឋ Rajasthan ។ យោងតាមស្ថានទូតរុស្ស៊ីប្រចាំទីក្រុងញូវដេលីបានឲ្យដឹងថា បុគ្គលិកយោធារុស្ស៊ីប្រមាណ២៥០នាក់កំពុងចូលរួមជាមួយកងទ័ពឥណ្ឌាក្នុងសមយុទ្ធ ។
យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ថានទូតបាននិយាយថា “សមយុទ្ធរួមនេះបញ្ជាក់ពីលក្ខណៈនៃភាពជាដៃគូយុទ្ធសាស្ត្រពិសេសដែលមានឯកសិទ្ធិរវាងទីក្រុងមូស្គូ និងញូវដេលី”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា សមយុទ្ធកំពុងធ្វើឡើង នៅជិតទីក្រុង Bikaner ដោយក្លែងធ្វើស្ថានភាពវាលខ្សាច់។
សមយុទ្ធ គឺជាលក្ខណៈធម្មតា នៃកិច្ចសហប្រតិបត្តិការ យោធាឥណ្ឌា-រុស្ស៊ី ដែលធ្វើឡើងប្រហែលរៀងរាល់ពីរឆ្នាំម្តង ដោយប្រទេសទាំងពីរឆ្លាស់គ្នាធ្វើជាម្ចាស់ផ្ទះ។ ការបោះពុម្ពលើកមុនបានកើតឡើងនៅឆ្នាំ 2021-2022 ៕
ប្រែសម្រួលៈ ណៃ តុលា
