បរទេស៖ ទីភ្នាក់ងារិចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកងទ័ពអ៊ីស្រាអែលកាលពីថ្ងៃពុធបានប្រកាសបិទផ្លូវនៃឆ្នេរ Al-Rasheed ដែលជាផ្លូវសំខាន់តភ្ជាប់ភាគខាងត្បូង និងភាគខាងជើងតំបន់ហ្គាហ្សា ដើម្បីការពារការវិលត្រឡប់មកវិញនៃប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួន។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichai Adraee បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ផ្លូវនឹងត្រូវបិទចាប់ពីថ្ងៃត្រង់ ដោយអនុញ្ញាតឱ្យមានចលនាឆ្ពោះទៅភាគខាងត្បូងប៉ុណ្ណោះសម្រាប់អ្នកដែលនៅតែស្ថិតនៅក្នុងទីក្រុង ហ្គាស្សា ។
ការសម្រេចចិត្តនេះបានរារាំងប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួនទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សាមិនឱ្យត្រឡប់ទៅភាគខាងជើងវិញ។
កងកម្លាំងអ៊ីស្រាអែលបានបិទច្រកចេញចូលម្តងហើយម្តងទៀតចាប់តាំងពីខែតុលាឆ្នាំ២០២៣ ដោយដាក់ឱ្យនៅដាច់ពីគេភាគខាងជើងតំបន់ហ្គាហ្សា និងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់នៅក្នុងតំបន់ឆ្នេរ។
គួរឲ្យដឹងដែរថាវាត្រូវបានបើកឡើងវិញក្នុងរយៈពេលខ្លីនៅក្នុងខែមករាឆ្នាំ២០២៥ក្នុងអំឡុងពេលបទឈប់បាញ់ដ៏ផុយស្រួយមួយ៕
ប្រែសម្រួល៖ស៊ុនលី

