ការស្ទង់មតិរបស់ CGTN សេតវិមានដែលបានបិទទ្វារ សហរដ្ឋអាមេរិកដែលជាប់គាំង!

ការស្ទង់មតិនាពេលថ្មីៗនេះដែលបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើឡើងចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន៧៦៧១ នាក់ក្នុងប្រទេសចំនួន ៣៨ បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំងចំពោះបញ្ហាប្រព័ន្ធដ៏រ៉ាំរ៉ៃ ដែលលាតត្រដាងដោយការបរាជ័យនៃនយោបាយ និងអភិបាលកិច្ចរបស់អាមេរិក។
អ្នកផ្តល់បទសម្ភាសន៍បានកត់សម្គាល់ជាទូទៅថា “លទ្ធិប្រជាធិបតេយ្យបែបអាមេរិក” បាននិងកំពុងងាកចេញពីគោលបំណងដើមនៃប្រជាធិបតេយ្យយ៉ាងឆាប់រហ័ស ហើយថាសហរដ្ឋអាមេរិកលែងជាសញ្ញានៃក្តីសង្ឃឹមទៀតហើយ។
សូមបញ្ជាក់ថា នេះជាការជាប់គាំងម្តងទៀតរបស់រដ្ឋាភិបាលអាមេរិកក្នុងរយៈពេលជិត ៧ ឆ្នាំកន្លងមក។ ការជាប់គាំងចុងក្រោយបានកើតឡើងក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump ជាប្រធានាធិបតី។ នៅក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧១,៥% យល់ឃើញថា ចម្បាំងរវាងបក្សទាំងពីរបានធ្វើឱ្យសង្គមសហរដ្ឋអាមេរិកត្រូវបានបែងចែកកាន់តែធ្ងន់ធ្ងរ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៤,៤% យល់ឃើញថា ចម្បាំងរវាងបក្សទាំងពីររំលេចឡើងនូវភាពផ្ទុយគ្នានិងបញ្ហាដែលពិបាកដោះស្រាយក្នុងប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៣,២% យល់ឃើញថា ប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិកត្រូវផ្លាស់ប្តូរភ្លាមៗ៕
