ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាមេរិកព្រមានថា ការបិទរដ្ឋាភិបាល​ ដែលអូសបន្លាយពេលយូរ​ នឹងនាំទៅដល់ការ បញ្ឈប់បុគ្គលិក សហព័ន្ធការងារ

វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានព្រមានថា ការបិទរដ្ឋាភិបាលសហព័ន្ធ​ ដែលអូសបន្លាយនឹងនាំ ឱ្យមានការបញ្ឈប់ការងារ ដោយស្ដីបន្ទោស គណបក្សប្រជាធិបតេយ្យ​ ចំពោះភាពជាប់គាំងនា ពេលបច្ចុប្បន្ន។

លោក JD Vance បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទ សារព័ត៌មាននៅសេតវិមានថា “សូមនិយាយដោយស្មោះត្រង់ ប្រសិនបើរឿងនេះអូសបន្លាយរយៈពេលពីរបីថ្ងៃទៀត ឬពីរបីសប្តាហ៍ទៀត យើងនឹងត្រូវបញ្ឈប់បុគ្គលិកចោល” ។

លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karoline Leavitt បានឧ្យដឹងនៅក្នុងសន្និសីទកាសែតថា លោកស្រីរំពឹងថា​ ការបញ្ឈប់ការងារនឹងកើតឡើង “ឆាប់ៗនេះ” ។

នៅក្នុងការបិទរដ្ឋាភិបាលមុនៗ របស់សហរដ្ឋអាមេរិក បុគ្គលិកសហព័ន្ធដែលត្រូវបានចាត់ទុកថា​ សំខាន់ត្រូវតែរាយការណ៍ ទៅធ្វើការ ខណៈដែលបុគ្គលិកសហព័ន្ធរាប់រយពាន់ នាក់នឹងត្រូវបង្ខំឱ្យឈប់ សម្រាកដោយគ្មានប្រាក់ឈ្នួល។ ពួកគេ​នឹង​ទទួល​បាន​ប្រាក់​បំណាច់​ក្រោយ​ពេល​រដ្ឋាភិបាល​បើក​ឡើង​វិញ។

មេដឹកនាំព្រឹទ្ធសភាសំឡេង ភាគិចលោក Chuck Schumer បានឧ្យដឹងកាលពីថ្ងៃពុធថា “អ្នកសាធារណរដ្ឋបានបិទ រដ្ឋាភិបាលដោយសារ តែពួកគេមិនអាចត្រូវបានរំខាន​ ដើម្បីការពារការថែទាំសុខភាព​ សម្រាប់ជនជាតិអាមេរិកនៅ ទូទាំងប្រទេសនេះ”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top