អ៊ុយក្រែន ទទួលបានប្រាក់កម្ចីចំនួន ៤ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុប ជាទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក

គៀវ៖ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ បានទទួលប្រាក់ចំនួន ៤ពាន់លានអឺរ៉ូ (ប្រហែល ៤,៧ពាន់លានដុល្លារអាមេរិក) នៅក្នុងប្រាក់កម្ចីរបស់សហភាពអឺរ៉ុប ដែលបានមកពីទ្រព្យ សកម្មរបស់រុស្ស៊ី ដែលបង្កក នេះបើយោងតាមក្រសួងហិរញ្ញវត្ថុ របស់ប្រទេសនេះ។
ក្រសួងបានឧ្យដឹងថា មូលនិធិនេះត្រូវបានផ្ទេរទៅថវិការដ្ឋរបស់អ៊ុយក្រែន ក្រោមការបង្កើនល្បឿននៃប្រាក់ចំណូលវិសាមញ្ញរបស់ក្រុមប្រាំពីរសម្រាប់គំនិតផ្តួចផ្តើមអ៊ុយក្រែន។
មូលនិធិនេះនឹងត្រូវបានប្រើ ដើម្បីគាំទ្រដល់វិស័យសង្គមរបស់អ៊ុយក្រែន តម្រូវការការពារជាតិ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅថ្ងៃដដែល វិមានក្រឹមឡាំង បានព្រមានមេដឹកនាំអឺរ៉ុបថា រុស្ស៊ីនឹងដេញតាមបុគ្គល ឬប្រទេសណាមួយ ដែលពាក់ព័ន្ធនឹងការរឹបអូសទ្រព្យ សម្បត្តិរបស់ខ្លួន ដោយព្រមានថា ទង្វើបែបនេះនឹងធ្វើឱ្យមានប្រតិកម្ម តបទៅនឹងប្រាក់បញ្ញើ និងការវិនិយោគរបស់អឺរ៉ុប។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា “យើងកំពុងនិយាយអំពីផែនការ សម្រាប់ការរឹបអូសយកទ្រព្យសម្បត្តិរុស្ស៊ីដោយខុសច្បាប់ ដែលជាភាសារុស្សី យើងហៅវាថាជាការលួច”៕
ប្រែសម្រួល ឈូក បូរ៉ា
