ព័ត៌មានអន្តរជាតិ

តុលាការកំពូលអាមេរិក អនុញ្ញាតឱ្យអភិបាល ធនាគារកណ្ដាល​ Lisa Cook បន្តកាន់តំណែង

ញូវយ៉កៈ តុលាការកំពូល របស់សហរដ្ឋអាមេរិក បានចេញដីកាសង្ខេប និងគ្មានចុះហត្ថលេខា ដោយអនុញ្ញាត ឱ្យអភិបាល ធនាគារកណ្តាលលោកស្រី Lisa Cook បន្តកាន់តំណែងមុនពេលតុលាការធ្វើការ ជជែកដេញដោលគ្នាក្នុងខែមករា ឆ្នាំ២០២៦។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាន រាយការណ៍ កាលពីថ្ងៃពុធថា នេះបានរារាំងជាបណ្តោះអាសន្ន នូវការប៉ុនប៉ងរបស់ ប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ ក្នុង ការបណ្តេញលោកស្រី Cook និងបានរក្សារបាំងដ៏សំខាន់មួយ សម្រាប់ពេលនេះជុំវិញសមត្ថភាព របស់ធនាគារកណ្តាលក្នុងការសម្រេច ចិត្តដោយគ្មានការជ្រៀតជ្រែកផ្នែកនយោបាយ ពីរដ្ឋបាលលោក​ ត្រាំ។

លោក​ ដូណាល់​ ត្រាំ​ បានជំរុញឱ្យធនាគារកណ្ដាល កាត់បន្ថយអត្រា ការប្រាក់ជាច្រើនខែដោយសង្ឃឹមថា​ វានឹងជួយជំរុញកំណើនសេដ្ឋកិច្ច ខណៈពេលដែលកាត់បន្ថយការចំណាយលើការខ្ចីប្រាក់របស់រដ្ឋាភិបាលផងដែរ។

លោក​ បានបណ្តេញ លោកស្រី​ Cook នៅចុង ខែសីហា ដោយចោទប្រកាន់ លោកស្រីពីបទធ្វើសេចក្តីថ្លែង ការណ៍មិនពិតលើពាក្យសុំបញ្ចាំ និងមានបំណងជំនួសតំណែងលោកស្រីដោយអភិបាល​ ដែលជ្រើសរើសដោយលោក​ផ្ទាល់ នៅលើក្រុមប្រឹក្សាភិបាលរបស់ធនាគារកណ្ដាល​ ប៉ុន្ដែលោកស្រី​ Cook បាន​បដិសេធ​រាល់​ការ​ប្រព្រឹត្ត​ខុស។

តុលាការកំពូលអាមេរិក​ បាន អនុញ្ញាត ឱ្យលោក ត្រាំ ដកមន្ត្រីចេញពីទីភ្នាក់ងារផ្សេងទៀត ដូចជាគណៈកម្មការពាណិជ្ជ កម្មសហព័ន្ធជាដេីម ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាន ចុះផ្សាយថា តាមរយៈការចេញដីកាលើកនេះ វាបង្ហាញថាតុលាការមានឆន្ទៈ យ៉ាងហោចណាស់ពិចារណា លើដែនកំណត់មួយចំនួន លើអំណាចរបស់ប្រធានាធិបតី៕

To Top