ព័ត៌មានអន្តរជាតិ

បាតុកម្មប្រឆាំងអំពើពុករលួយ និងការសម្រេចចិត្ត ក្នុងការចំណាយសាធារណៈ នៅប្រទេស ម៉ារ៉ុក បណ្តាលស្លាប់ ៣នាក់

AFP

បរទេស៖ យ៉ាងហោចណាស់មនុស្ស 3 នាក់បានស្លាប់នៅក្នុងប្រទេសម៉ារ៉ុក អំឡុង ពេលបាតុកម្មប្រឆាំងនឹងអំពើពុករលួយ និងការសម្រេចចិត្តក្នុងការ ចំណាយសាធារណៈ ខណៈដែលប្រទេសនេះរៀបចំ បាតុកម្មនៅយប់ទីប្រាំមួយ។

យោងតាមសារព័ត៌មាន Al Jazeera ចេញផ្សាយ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កងកម្លាំងសន្តិសុខ បានបើកការបាញ់ប្រហារទៅលើក្រុមបាតុករកាលពីថ្ងៃពុធ ដោយបានសម្លាប់ មនុស្សបីនាក់នៅក្នុងទីក្រុង Leqliaa ដែលជាទីក្រុងតូចមួយនៅ ខាងក្រៅទីក្រុង Agadir ភាគខាងត្បូង។

ក្រសួងមហាផ្ទៃ របស់ប្រទេសម៉ារ៉ុក បាននិយាយថា អ្នកទាំងបីត្រូវបានបាញ់សម្លាប់ ក្នុងអំឡុងពេលប៉ុនប៉ង រឹបអូសអាវុធរបស់ប៉ូលីស ទោះបីជាមិនមានសាក្សីណាអាចបញ្ជាក់បានក៏ដោយ។ មនុស្សរាប់រយនាក់បានរងរបួស ហើយសមាគមម៉ារ៉ុកដើម្បីសិទ្ធិមនុស្សបាននិយាយថា មនុស្ស 1,000 នាក់ត្រូវបានចាប់ខ្លួនចំពេលមានការតវ៉ានោះដែរ។

ចំពេលមានអំពើហឹង្សាកើនឡើង នាយករដ្ឋមន្ត្រី Aziz Akhannouch កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា លោកបើកចំហសម្រាប់ ការសន្ទនាដើម្បីបញ្ចប់ការតវ៉ា៕

ប្រែសម្រួលៈ ណៃ តុលា

To Top