ទំនុកចិត្ត ក្នុងវិស័យសារព័ត៌មាន របស់សហរដ្ឋអាមេរិក ធ្លាក់ដល់កម្រិតទាបបំផុត មិនធ្លាប់មាន

បរទេស៖យោងតាមការតួលេខស្រាវជ្រាវថ្មី ដែលធ្វើឡើងដោយ Gallup កាលពីពេលថ្មីៗនេះ បានឲ្យដឹងថាទំនុកចិត្ត របស់ប្រជាជនអាមេរិក លើប្រព័ន្ធផ្សព្វផ្សាយ ភាគច្រើនគឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយតិចជាង៣នាក់ ក្នុងចំណោម១០ដែលឥឡូវនេះជឿទុកចិត្ត លើបណ្តាញព័ត៌មានដើម្បីរាយការណ៍ដោយយុត្តិធម៌ ។
ការស្ទង់មតិដែលបានធ្វើឡើងនៅក្នុងខែកញ្ញា នៃមនុស្សពេញវ័យ១០០០នាក់បានបង្ហាញថា មានតែ២៨ភាគរយប៉ុណ្ណោះ ដែលបង្ហាញពីទំនុកចិត្តខ្លាំងទៅលើការជឿទុកចិត្តលើកាសែត ទូរទស្សន៍ និងវិទ្យុ ប៉ុន្តែគឺជាតួលេខធ្លាក់ចុះពី៣១ភាគរយ កាលពីឆ្នាំមុន ៤០ភាគរយកាលពី៥ឆ្នាំមុន និងស្ទើរតែ៧០ភាគរយ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ។
ទន្ទឹមនឹងនេះដែរគេរកឃើញថា ៣៦ភាគរយ បានរាយការណ៍ថា មិនមានទំនុកចិត្តច្រើនឡើយ ហើយ ៣៤ភាគរយទៀត បាននិយាយថាពួកគេ មិនមានអ្វីដែលត្រូវជឿជាក់ទៀតឡើយចំពោះសារព័ត៌មានរបស់អាមេរិក ។
ក្រៅពីនេះគេក៏សង្កេតឃើញដែរថា ជាលើកដំបូង ទំនុកចិត្តក្នុងចំណោមគណបក្ស សាធារណរដ្ឋដែលបានដាំក្បាលចុះខ្លាំង នៅសល់តែមួយខ្ទង់ប៉ុណ្ណោះគឺ ដោយមានត្រឹមតែ៨ដែលនិយាយថា ពួកគេជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយ។ ទោះយ៉ាងណាក៏ដោយ៥១ភាគរយ នៃអ្នកប្រជាធិបតេយ្យនៅតែជឿ លើការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅឡើយ ៕
ប្រែសម្រួល៖ស៊ុនលី
