ម៉ិកស៊ិក ទាមទារឲ្យអ៊ីស្រាអែល ដោះលែងសកម្មជនរបស់ខ្លួនជាបន្ទាន់

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានទាមទារ “ការធ្វើមាតុភូមិនិវត្តន៍ជាបន្ទាន់” នៃអាជ្ញាធរអ៊ីស្រាអែលម៉ិកស៊ិកចំនួន ៦នាក់ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីស្ទាក់ចាប់កងនាវាចរ ដែលប៉ុនប៉ងផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សា។
លោកស្រី Sheinbaum បានបញ្ជាក់ចំនួននេះក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រីដោយថា ពួកគេកំពុងត្រូវបានឃុំខ្លួននៅកំពង់ផែ Ashdod ។ សកម្មជនដែលត្រូវបានឃុំខ្លួននៅលើនាវា Global Sumud Flotilla មិនទាន់ទទួលបានការគាំទ្រផ្នែកកុងស៊ុលនៅឡើយទេ។
លោកស្រី Sheinbaum បានលេីកឡេីងថា អាជ្ញាធរអ៊ីស្រាអែលបានឧ្យដឹងថា “ពួកគេនឹងនាំពួកគេទៅកាន់មណ្ឌលឃុំឃាំង” ហេីយស្ថានកុងស៊ុលម៉ិកស៊ិកនៅទីនោះ “នឹងគាំទ្រអ្វីដែលចាំបាច់” ។
លោកស្រី Sheinbaum បានទាមទារឱ្យជំនួយមនុស្សធម៌ទៅដល់ប៉ាឡេស្ទីន ហើយ “ការឈ្លានពាននេះប្រឆាំងនឹងហ្គាហ្សាត្រូវបានបញ្ឈប់” ។
ក្រសួងបានបន្ថែមថា “ក្រសួងការបរទេសម៉ិកស៊ិក នឹងបន្តតាមដានភ្លាមៗចំពោះព្រឹត្តិការណ៍អកុសលនេះ ដោយធានានូវសិទ្ធិរបស់ជនរួមជាតិដែលត្រូវបានឃុំខ្លួន និងស្វែងរកតាមរយៈគ្រប់មធ្យោបាយផ្លូវច្បាប់ និងការទូត ដែលអាចធ្វើទៅបាន ឱ្យពួកគេត្រឡប់ទៅប្រទេសរបស់យើងវិញ”៕
ប្រែសម្រួល ឈូក បូរ៉ា
