ព័ត៌មានអន្តរជាតិ

លោក Trump ប្រតិកម្មទៅនឹងសន្ធិសញ្ញានុយក្លេអ៊ែរ ដែលលើកឡើងដោយលោក Putin

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump  បានបញ្ចេញប្រតិកម្មជាវិជ្ជមានចំពោះសំណើរបស់សមភាគីរុស្ស៊ីលោក Vladimir Putin ក្នុងការពន្យារកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធដែលនៅសល់ចុងក្រោយរវាងប្រទេសទាំងពីរសម្រាប់រយៈពេលមួយឆ្នាំទៀត។

ប្រធានាធិបតីអាមេរិកត្រូវបានសួរអំពីការទទួលយកការផ្តល់ជូនរបស់លោកពូទីននៅលើសន្ធិសញ្ញា New STARTខណៈកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានកាលពីថ្ងៃអាទិត្យ។លោក​បាន​និយាយ​ថា​៖​វា​ហាក់​ដូច​ជា​គំនិត​ល្អ​សម្រាប់​ខ្ញុំ​។

ការកត់សម្គាល់របស់លោក Trump ត្រូវបានស្វាគមន៍ដោយលោក Kirill Dmitriev ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក Putin និងជាឥស្សរជនសំខាន់ម្នាក់ក្នុងកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Dmitriev បានសរសេរនៅលើ Telegram ថា ជំហររបស់ប្រធានាធិបតីអាមេរិក បង្ហាញថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ចាប់ផ្តើមមានទំនងគួរសមរវាងគ្នាឡើងវិញក្នុងការបន្តកិច្ចព្រមព្រៀងនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top