អង្គការ OPEC+ នឹងបង្កើនទិន្នផលប្រេង ក្នុងខែវិច្ឆិកា

វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលត្រូវបានគេស្គាល់ថា OPEC + បានសម្រេចចិត្តបង្កើនទិន្នផលប្រេងចំនួន ១៣៧០០០បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែវិច្ឆិកា បន្ទាប់ពីការកើនឡើងស្រដៀងគ្នានៅក្នុងខែតុលា។
អង្គការ OPEC បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានប្រកាសបន្ទាប់ពី កិច្ចប្រជុំនិម្មិតនៃប្រទេសសមាជិក រួមមាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម កូវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់។
OPEC បានឧ្យដឹងថា “ដោយមើលឃើញពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកស្ថិរភាព និងមូលដ្ឋានគ្រឹះទីផ្សារ ដែលមានសុខភាពល្អ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងស្តុកប្រេងទាប ប្រទេសទាំង៨ នឹងអនុវត្តការបង្កើនផលិតកម្ម ១៣៧០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងខែវិច្ឆិកា ពីការកាត់បន្ថយការស្ម័គ្រចិត្តបន្ថែម ដែលបានប្រកាសពីមុន” ។
ការកែសម្រួលផលិតកម្មស្ម័គ្រចិត្តបន្ថែមរបស់ក្រុមចំនួន ១.៦៥លានបារ៉ែល ក្នុងមួយថ្ងៃត្រូវបានណែនាំជាលើកដំបូងនៅក្នុងខែមេសា ឆ្នាំ២០២៣ ហើយក្រោយមកបានបន្តរហូតដល់ចុងឆ្នាំ២០២៦។ OPEC បានកត់សម្គាល់ថា ការបង្កេីនទាំងនេះអាចត្រលប់មកវិញជាផ្នែក ឬពេញលេញ អាស្រ័យលើលក្ខខណ្ឌទីផ្សារ និងជាបណ្តើរៗ ៕
ប្រែសម្រួល ឈូក បូរ៉ា
