វៀតណាម កំណត់គោលដៅ ផលិតផលក្នុងស្រុក សរុបសម្រាប់មនុស្សម្នាក់ ៨៥០០ដុល្លារនៅត្រឹមឆ្នាំ២០៣០
 
																						
											
											
											ហាណូយ៖ វៀតណាម មានបំណងបង្កើនផលិតផល ក្នុងស្រុកសរុប (GDP) របស់ខ្លួនសម្រាប់មនុស្សម្នាក់ ដល់ប្រហែល ៨៥០០ដុល្លារនៅឆ្នាំ២០៣០ នេះបើយោងតាមផែនការមេ ជាតិដែលបានកែសម្រួល ។
ក្រោមផែនការកែសម្រួល វិស័យសេវាកម្មត្រូវបានគេរំពឹងថា នឹងរួមចំណែកជាង ៥០ភាគរយនៃផលិតផលក្នុងស្រុកសរុប ខណៈដែលឧស្សាហកម្ម និងវិស័យសំណង់នឹងមានច្រើនជាង ៤០ភាគរយ។
វិស័យកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបានគេព្យាករថានឹងមានចំនួនតិចជាង ១០ ភាគរយ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ផែនការនេះកំណត់គោលដៅរួម សម្រាប់វៀតណាម ដើម្បីក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានមូលដ្ឋានឧស្សាហកម្មទំនើប និងឋានៈចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
យោងតាមការិយាល័យស្ថិតិជាតិ GDP សម្រាប់មនុស្សម្នាក់នៅក្នុងប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤ ត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៤៧០០ដុល្លារ ៕
 
													
																							
 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									