ប្រធានាធិបតីរបស់កោះតៃវ៉ាន់ថា ប្រសិនបើលោក Trump បញ្ចុះបញ្ចូលចិនឱ្យបោះបង់ចោលកម្លាំងប្រឆាំងនឹងកោះតៃវ៉ាន់បាន លោកសមនឹងទទួលបានរង្វាន់ណូបែលសន្តិភាព

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គួរតែទទួលបានរង្វាន់ណូបែលសន្តិភាព ប្រសិនបើគាត់អាចបញ្ចុះបញ្ចូលប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឱ្យបោះបង់ចោលការប្រើប្រាស់កម្លាំងប្រឆាំងនឹងកោះតៃវ៉ាន់បាន។ នេះបើតាម ប្រធានាធិបតីរបស់កោះតៃវ៉ាន់លោក ឡៃ ជីងតេ បានប្រាប់កម្មវិធីវិទ្យុ និង podcast អាមេរិកបែបអភិរក្សនិយមនៅក្នុងបទសម្ភាសន៍មួយ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ដែលទាមទារដោយចិន ទោះបីជាមិនមានទំនាក់ទំនងផ្លូវការក៏ដោយ ប៉ុន្តែចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump ចូលកាន់តំណែងកាលពីដើមឆ្នាំនេះមក លោកមិនបានប្រកាសលក់អាវុធថ្មីណាមួយដល់កោះនេះទេ។
លោក Trump អាចជួបលោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំនៃមេដឹកនាំអាស៊ីប៉ាស៊ីហ្វិកក្នុងប្រទេសកូរ៉េខាងត្បូងនៅចុងខែនេះ។
ប្រធានាធិបតីរបស់កោះតៃវ៉ាន់លោក ឡៃ ឆឹងតេ ដែលនិយាយនៅសប្តាហ៍នេះក្នុងកម្មវិធី The Clay Travis និង Buck Sexton Show បានសំដៅទៅលើការអត្ថាធិប្បាយរបស់លោក Trump ដែលបានធ្វើឡើងនៅក្នុងខែសីហា ដែលលោកបាននិយាយថា លោក ស៊ី ជីនពីង បានប្រាប់លោកថា ប្រទេសចិននឹងមិនឈ្លានពានកោះតៃវ៉ាន់ឡើយ ខណៈដែលលោកជាប្រធានាធិបតីសហរដ្ឋអាមេរិក។
ប្រែសម្រួលៈ ណៃ តុលា
