រុស្សី បើកការវាយប្រហារ ដោយកំណត់គោលដៅ លើទីតាំងថាមពល និងផ្លូវដែកនៅអ៊ុយក្រែន
 
																						
											
											
											គៀវ ៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Oleksii Kuleba បានប្រកាសថា ទីតាំងថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក នៅក្នុងតំបន់ ចំនួនពីរក្នុងប្រទេសអ៊ុយក្រែន បានស្ថិតនៅក្រោមការ វាយប្រហាររបស់រុស្ស៊ី។ លោក Kuleba បានសរសេរនៅលើបណ្ដាញ Facebook ថា នៅតំបន់ Poltava ភាគកណ្តាល ទីតាំងក្បាលរថភ្លើង ផ្នែកផ្គត់ផ្គង់ថាមពល និងស្ថានីយ៍រថភ្លើងក្រោមដី ត្រូវបានវាយប្រហារ។
គ្រឿងបរិក្ខារថាមពល អគាររដ្ឋបាល ឃ្លាំងស្តុកទំនិញ និងឃ្លាំងរំកិលក៏ត្រូវបានខូចខាតផងដែរ។ គ្រួសារជាង ១០០០គ្រួសារ នៅក្នុងទីក្រុង Poltava និងតំបន់ក្បែរនោះ ត្រូវបានទុកចោល ដោយគ្មានថាមពល បន្ទាប់ពីមានការវាយប្រហារ។ នៅក្នុងទីក្រុង Sumy ការវាយប្រហារបានបណ្តាល ឱ្យដាច់ចរន្តអគ្គិសនី និងការខូចខាតអគារ លំនៅដ្ឋានមួយចំនួនធំ។
កងទ័ពអាកាសអ៊ុយក្រែនបានរាយការណ៍ថា ខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន ៨៨ គ្រឿងក្នុងចំណោមយន្តហោះគ្មានមនុស្សបើកចំនួន ១៥២ គ្រឿង ដែលរុស្ស៊ីបានបាញ់បង្ហោះពេញមួយយប់។ ទន្ទឹមនឹងនេះ យន្តហោះគ្មានមនុស្សបើកចំនួន ៥២ គ្រឿងផ្សេងទៀត និងមីស៊ីល Iskander M/KN-23 ចំនួនពីរគ្រាប់ បានវាយប្រហារទីតាំងចំនួន ១០ នៅទូទាំងប្រទេស ៕
ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									