វៀតណាម ក្លាយជាទីផ្សារ រថយន្តអគ្គិសនី ធំជាងគេទី ២ នៅអាស៊ីអាគ្នេយ៍

បរទេស៖ ប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់ជាទីផ្សាររថយន្តអគ្គិសនី (EV) ធំជាងគេទីពីរនៅអាស៊ីអាគ្នេយ៍ក្នុងអំឡុងពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៥ ជាមួយនឹងការលក់ រថយន្តអគ្គិសនីជិត ៩០.០០០ គ្រឿងដែលតាមពីក្រោយប្រទេសថៃ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា តួលេខនេះគឺផ្អែកទាំងស្រុង លើទិន្នន័យនៃការលក់ពីក្រុមហ៊ុន VinFast ខណៈដែលក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដូចជា BYD, Wuling, Mercedes និង BMW មិនបានបង្ហាញពីចំនួនរបស់ពួកគេនោះទេ ។
VinFast បានវ៉ាដាច់រថយន្តសរុបចំនួន ៨៧.០០០គ្រឿង នៅឆ្នាំ ២០២៤ របស់ខ្លួនរួចហើយ ហើយអ្នកវិភាគបានព្យាករណ៍ថា វៀតណាមអាចវ៉ាដាច់ប្រទេសថៃ ដើម្បីក្លាយជាទីផ្សារ រថយន្ត EV កំពូលក្នុងតំបន់នៅចុងឆ្នាំនេះ។
នៅចន្លោះខែមករា និងខែសីហា ថ្មរថយន្តអគ្គិសនី (BEVs) មានចំនួន 26% នៃរថយន្តទាំងអស់ ដែលបានលក់នៅក្នុងប្រទេសវៀតណាម ជាមួយនឹងម៉ូដែល VinFast ចំនួនបីបានជាប់ចំណាត់ថ្នាក់ ក្នុងចំណោមរថយន្តដែលលក់ដាច់បំផុតទាំង ១០ របស់ប្រទេស។
ប្រែសម្រួលៈ ណៃ តុលា
