ព័ត៌មានអន្តរជាតិ

តំបន់ Tatarstan របស់រុស្ស៊ី មានបំណងពង្រីក កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយប្រទេសឥណ្ឌា សម្រាប់ការបង្កើនការនាំចេញរថយន្ត ឧទ្ធម្ភាគចក្រ និងកប៉ាល់

បរទេស៖ លោក Rustam Minnikhanov ប្រមុខប្រចាំតំបន់បាននិយាយ នៅថ្ងៃពុធថា តំបន់ Tatarstan របស់រុស្ស៊ីមានបំណង ពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយប្រទេស ឥណ្ឌា ហើយអាចបម្រើជា “ច្រកចេញចូល” សម្រាប់ប្រជាជាតិអាស៊ីខាងត្បូង ក្នុងការចូលទៅកាន់ទីផ្សារក្នុងស្រុក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងនៅមុនវេទិកា TIME (Tatarstan-India Mutual Efficiency) ក្នុងរដ្ឋធានី Kazan ក្នុងតំបន់ លោក Minnikhanov បាននិយាយថា តំបន់ Tatarstan កំពុងស្វែងរកការបង្កើនការនាំចេញរថយន្ត ឧទ្ធម្ភាគចក្រ កប៉ាល់ និងផលិតផលគីមីឥន្ធនៈ ដោយកំណត់អត្តសញ្ញាណឥណ្ឌា ជាប្រជាជាតិអាស៊ីខាងត្បូងជាទីផ្សារដ៏សំខាន់។

លោកបានបន្តថា៖ «យើងមានចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ ឥណ្ឌាក្នុងវិស័យដូចជា គ្រឿងអេឡិចត្រូនិក ឱសថ ឧស្សាហកម្មធុនស្រាល អាយធី និងបច្ចេកវិទ្យាកម្រិតខ្ពស់»។ “ចំពោះគម្រោងវិនិយោគ បច្ចុប្បន្នយើងមិនមាន គំនិតផ្តួចផ្តើមរួមគ្នាធំៗ ជាមួយក្រុមហ៊ុនឥណ្ឌាទេ ប៉ុន្តែយើងបើកចំហរក្នុងការសន្ទនា និងអញ្ជើញអាជីវកម្មឥណ្ឌា ឱ្យពិចារណាតំបន់ Tatarstan ជាច្រកទ្វារទៅកាន់ទីផ្សាររុស្ស៊ី”។

ប្រទេសឥណ្ឌាកំពុងបើក ស្ថានកុងស៊ុលថ្មីនៅទីក្រុង Kazan ដើម្បីកែលម្អសេវាទិដ្ឋាការ និងកុងស៊ុល ផ្តល់ការគាំទ្រផ្នែកពាណិជ្ជកម្ម និងពង្រីកការផ្សព្វផ្សាយ ក្នុងតំបន់របស់ខ្លួននៅតំបន់ Tatarstan ៕

To Top