ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា យន្តហោះដ្រូនរបស់អ៊ុយក្រែន ប៉ុនប៉ងវាយប្រហារលើរោងចក្រនុយក្លេអ៊ែរ Novovoronezh

មូស្គូ៖ អាជ្ញាធររុស្ស៊ីបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកប្រយុទ្ធរបស់អ៊ុយក្រែនមួយគ្រឿង បានព្យាយាមវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Novovoronezh ពេញមួយយប់ ប៉ុន្តែត្រូវបានបំផ្លាញមុនពេលបង្កការខូចខាតណាមួយ។

ប្រតិបត្តិកររោងចក្រ Rosenergoatom បានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ទម្លាក់ដោយការការពារបច្ចេកទេសនៅជិតទីតាំង ក្នុងតំបន់ Voronezh ហើយបានបំផ្ទុះបន្ទាប់ពីបុកប៉មត្រជាក់នៃ Unit 6 ដែលនៅតែដំណើរការ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រុមហ៊ុនថាមពលនុយក្លេអ៊ែររបស់រដ្ឋបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មិនមានការខូចខាតរចនាសម្ព័ន្ធឬរបួសនោះទេ” ដោយបន្ថែមថា ប្រព័ន្ធសុវត្ថិភាពរបស់រោងចក្រ មិនមានផលប៉ះពាល់នោះទេ ហើយកម្រិតវិទ្យុសកម្មនៅ និងជុំវិញទីតាំងនៅតែធម្មតា។

មិនមានការអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែនលើឧប្បត្តិហេតុដែលប្រតិបត្ដិករ Rosenergoatom ពិពណ៌នាថាជា “សកម្មភាពឈ្លានពានមួយផ្សេងទៀតដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែ នប្រឆាំងនឹងរោងចក្រថាមពលនុយក្លេអ៊ែររុស្ស៊ីនៅឡើយទេ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top