ព័ត៌មានអន្តរជាតិ

ចិនថា ប្រធានាធិបតីកោះតៃវ៉ាន់ កំពុងលក់ខ្លួន ទៅឱ្យមហាអំណាចបរទេស

បរទេស៖ មន្ត្រីរបស់ទីក្រុងប៉េកាំង បាននិយាយថា ប្រធានាធិបតីកោះតៃវ៉ាន់លោក ឡៃ ឆឹងតេ កំពុងលក់ខ្លួនទៅឱ្យមហាអំណាចបរទេស ដើម្បីជំរុញការបំបែកខ្លួនរបស់កោះ ដែលគ្រប់គ្រងដោយខ្លួនឯងនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីវិទ្យុអាមេរិកអភិរក្សនិយម ‘The Clay Travis and Buck Sexton Show’ កាលពីថ្ងៃចន្ទ លោក ឡៃ បានរំលឹកឡើងវិញថា លោកមើលឃើញកោះតៃវ៉ាន់ ជាប្រទេសឯករាជ្យ និងមិនមែនជាផ្នែក នៃប្រទេសចិន ដោយសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងគ្មានសិទ្ធិឈ្លានពានកោះតៃវ៉ាន់នោះទេ ។ លោកក៏បានអះអាងផងដែរថា ប្រធានាធិបតីអាមេរិក លោក Donald Trump គួរតែឈ្នះរង្វាន់ណូបែលសន្តិភាព ប្រសិនបើលោកបញ្ចុះបញ្ចូលប្រធានាធិបតីចិន លោក Xi Jinping ឱ្យបោះបង់ជាអចិន្ត្រៃយ៍ នូវការប្រើប្រាស់កម្លាំងប្រឆាំង នឹងកោះតៃវ៉ាន់បាន។

ជាការឆ្លើយតប ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន បានហៅការលើកឡើងរបស់លោក ឡៃ ថា “មិនសមហេតុសមផល” ហើយបានចោទលោក ឡៃ ថា “ផ្សព្វផ្សាយការបំភាន់នៃការបំបែកខ្លួននៃ ‘ឯករាជ្យតៃវ៉ាន់’ ៕

To Top