ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីក្រសួង យុត្តិធម៌អាមេរិក និង សមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាធិបតេយ្យ Adam Schiff តឹងសរសៃរ ក ដាក់គ្នា ពេលកំពុងផ្តល់សក្ខីកម្ម ក្នុងព្រឹទ្ធសភា

បរទេស ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិក លោកស្រី Pam Bondi បានទាមទារឱ្យសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាធិបតេយ្យ គឺលោក Adam Schiff សុំទោសចំពោះការប៉ុនប៉ងចោទប្រកាន់ប្រធានាធិបតី Donald Trump ។ លោកស្រី Pam Bondi និងលោក Adam Schiff ក៏តឹងសរសៃរ ក ដាក់គ្នាផងដែរ ខណៈលោកស្រី Bondi កំពុងផ្តល់សក្ខីកម្ម នៅចំពោះមុខសវនាការរបស់គណៈកម្មាធិការ យុត្តិធម៌ព្រឹទ្ធសភានៅថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Schiff បានដឹកនាំការចោទ ប្រកាន់ដំបូង នៃការចោទប្រកាន់មិនបានសម្រេច ចំនួនពីរទៅលើលោក Trump ក្នុងអំឡុងពេលលោកកាន់តំណែងដំបូង។ លោកប្រធានាធិបតីបានចោទប្រកាន់ Adam Schiff ពីបទពុករលួយ ផងដែរ ។

សមាជិកព្រឹទ្ធសភាដែលបច្ចុប្បន្នស្ថិត នៅក្រោមការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌ (DOJ) ចំពោះការក្លែងបន្លំការបញ្ចាំ គឺបានចោទប្រកាន់លោកស្រី Bondi ពីការបង្វែរក្រសួងយុត្តិធម៌ ទៅជា “ដាវ និងខែលផ្ទាល់ខ្លួនរបស់លោក Trump ដើម្បីតាមដានសត្រូវនយោបាយដែលកំពុងកើនឡើងរបស់លោក” ។

Adam Schiff ក៏បាននិយាយដៀមតាមទៅកាន់ទំនាក់ទំនងដែលត្រូវបានចោទប្រកាន់របស់លោក Trump ជាមួយជនអនាចារដ៏ល្បីឈ្មោះ Jeffrey Epstein ហើយបានចោទប្រកាន់ ក្រសួងយុត្តិធម៌ថា បានបិទបាំងការស៊ើបអង្កេតការ ស៊ីសំណូកដែលពាក់ព័ន្ធនឹងអ្នកដែលត្រូវបានតែងតាំងរឿងព្រំដែន Tom Homan ដែលគាត់បានចោទប្រកាន់ ពីបទទទួលសំណូកចំនួន 50,000 ដុល្លារពីភ្នាក់ងារសម្ងាត់ FBI កាលពីឆ្នាំមុន។

លោកស្រី Bondi បានអះអាងថា ការស៊ើបអង្កេតបានកើតឡើង មុនពេលនាងត្រូវបានតែងតាំងជារដ្ឋមន្រ្តី ហើយថាប្រធាន FBI លោក Kash Patel បាននិយាយម្តងហើយម្តងទៀតថា មិនមានករណីប្រឆាំងនឹងលោក Homan ទេ៕

To Top