ព័ត៌មានអន្តរជាតិ

បទវិភាគ៖ភាពរស់រវើក នៃការប្រើប្រាស់ ក្នុងអំឡុងពេលបុណ្យទាំងពីរ បង្ហាញឱ្យឃើញ នូវភាពធន់យ៉ាងខ្លាំងក្លា របស់សេដ្ឋកិច្ចចិនម្តងទៀត

“លំហូរអ្នកដំណើរ ដែលបានបំបែកកំណត់ត្រាថ្មី” “លំហូរនៃការធ្វើដំណើរលើកកម្ពស់ទីផ្សារ ប្រើប្រាស់” “ព្រឹតិ្តការណ៍វប្បធម៌ និងកីឡាជំរុញការ ប្រើប្រាស់ក្នុងអំឡុងវិស្សមកាល” ។ ប្រព័ន្ធសារពត៌មានអន្តរជាតិ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស្សមកាលបុណ្យជាតិ និងបុណ្យសែនព្រះខែ របស់ប្រទេសចិនដែលទើបកន្លងផុតទៅ ។ មានប្រព័ន្ធសារព័ត៌មាន បានផ្សាយដំណឹងឱ្យដឹងថា នៅរមណីយដ្ឋានល្បីៗ អន្តរជាតិជាច្រើន សុទ្ធតែអាច ស្តាប់បានភាសាចិន រហូតដល់នៅកោះតូចមួយ នៃប្រទេសន័រវែសបានស្ទះចរាចរណ៍ ដោយសារមានអ្នកទេសចរចិន ច្រើនពេក “ពិភពលោកទាំងមូលសុទ្ធតែដឹងថា “ចិនចូលថ្ងៃឈប់សម្រាកហើយ” ។

និយាយចំពោះប្រជាជនចិន នៅឆ្នាំនេះ បុណ្យជាតិនិងបុណ្យសែនព្រះខែចំ ពេលជាមួយគ្នា ដែលមានពេលឈប់សម្រាកសរុបចំនួនប្រាំបីថ្ងៃ ។ តាមការប៉ាន់ប្រមាណ លំហូរ អ្នកដំណើរឆ្លងតំបន់មានចំនួន ២៤៣២ លាននាក់ គិតជាមធ្យមជារៀងរាល់ថ្ងៃ បានកើនឡើង៦,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន ។ក្នុងរយៈពេល៤ថ្ងៃដំបូង នៃវិស្សមកាល ទំហំលក់រាយសំខាន់ៗនិងទំហំលក់ដូរនៃមុខរបរភោជនីយដ្ឋាន បានកើនឡើង៣,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ គិតរហូតដល់ម៉ោង១៦ រសៀលថ្ងៃទី៨ខែតុលា បរិមាណលក់សំបុត្រភាពយន្ត សរុបក្នុងអំឡុង បុណ្យជាតិបានបំបែក ១៨០០លានយាន់ប្រាក់ចិន ។ល។ទាំងវិធីដើរលេងថ្មីនៅតាមជនបទនិងទេសចរណ៍វប្បធម៌ ទាំងវិធីថ្មី នៃការប្រើប្រាស់ខាងមុខ របរភោជនីយដ្ឋាន ពោលគឺ យកវ៉ាលីទៅតម្រង់ជួរ ទីផ្សារប្រើប្រាស់របស់ចិន ហាក់ដូចជាចុចប៊ូតុងបង្កើនល្បឿន ។

ក្នុងអំឡុងវិស្សមកាល ការប្រើប្រាស់ខាងបៃតងនិងវៃឆ្លាត មានប្រជាប្រិយភាពខ្ពស់ ។តាមទិន្នន័យនៃវេទិកាធុរកិច្ចអេឡិចត្រូនិកឱ្យដឹងថា ក្នុងបួនថ្ងៃដំបូងនៃវិស្សមកាល ទំហំលក់ដូរម្ហូបអាហារសរីរាង្គបៃតង បានកើនឡើង២០,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ទំហំលក់ដូរ ផលិតផលវៃឆ្លាតប្រើប្រាស់ ក្នុងផ្ទះបានកើនឡើង១៦,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ជាពិសេស យោងតាមការ រួមបញ្ចូលគ្នា យ៉ាងស៊ីជម្រៅនិងយ៉ាងទូលំទូលាយ រវាងបញ្ញាសិប្បនិមិ្មត្តនិងមុខរបរនានា ការណែនាំផ្លូវនិងទេសចរ វៃឆ្លាតAIនិងកម្មវិធីAI សម្រាប់គ្រោងផែនការ ធ្វើដំណើរជាដើមធ្វើ ឱ្យអ្នកប្រើប្រាស់មានចំណាប់អារម្មណ៍ដ៏ល្អប្រសើរ ។

ក្រៅពីនេះ យោងតាមការជំរុញ ដំណើរនគរូបនីយកម្មបែបថ្មី ការប្រើប្រាស់នៅ តាមភូមិស្រុក បានត្រួសត្រាយលំហទីផ្សារ ខាងសេដ្ឋកិច្ច តាមរយៈកម្លាំងដ៏ពិសេស ។ តាមទិន្នន័យនៃវេទិកាពាក់ព័ន្ធឱ្យដឹងថា ក្នុងរយៈពេល៦ថ្ងៃ ដំបូងនៃវិស្សមកាល ទំហំលក់ដូរសម្ភារៈអគ្គិសនី ប្រើប្រាស់ក្នុងផ្ទះនៅតាមភូមិស្រុក បានកើនឡើង៥៥ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ទំហំលក់ដូរ “សម្ភារៈអគ្គិសនីថ្មីៗចំនួន៣ ” ពោលគឺម៉ាស៊ីនសម្ងួត ម៉ាស៊ីន បន្សុទ្ធទឹក និងម៉ាស៊ីនលាងចានសុទ្ធតែបានកើនឡើងលើសពី៨០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ នៅតំបន់មួយចំនួន តម្រូវការ របស់មនុស្សយន្តបោសសម្អាត និង សម្ភារៈអគ្គិសនីផ្ទះបាយ បានកើនឡើងលើសពី១ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន ។

ទីផ្សារប្រើប្រាស់បញ្ចេញភាពរស់រវើកថ្មី នេះមិនអាចឃ្លាតពីការគាំទ្រ ខាងគោលនយោបាយ ។ តាំងពីចូលឆ្នាំនេះមក ប្រទេសចិនបានខិតខំប្រឹងប្រែង ជំរុញការប្រើប្រាស់ និង ពង្រីកតម្រូវការ ក្នុងស្រុកដោយគ្រប់ជ្រុងជ្រោយ ក៏ដូចជាបានជំរុញកិច្ចកសាងទីផ្សារជាតិ បង្រួបបង្រួមយ៉ាងស៊ីជម្រៅ ដើម្បីបញ្ចេញសក្តានុពល នៃការប្រើប្រាស់ជាបន្តបន្ទាប់ ។ សូមយក “ស្គែនQRកូដតែមួយអាចធ្វើទេសចរណ៍នៅតំបន់ទាំងបី (ក្រុងប៉េកាំង ក្រុងធានជីននិង ខេត្តហឺប៉ី ) ដែលមានប្រជាប្រិយភាពក្នុង អំឡុងពេលវិស្សមកាល” ជាឧទាហរណ៍ ដោយសារបានដោះស្រាយបញ្ហា ដែលបានស្ទះវដ្ត សេដ្ឋកិច្ច បានជា “ការធ្វើដំណើរឆ្លងទីក្រុង” នៅតំបន់ខុសគ្នាបានទទួលការ អភិវឌ្ឍកាន់តែស៊ីជម្រៅ ។ នាពេលថ្មីៗកន្លងទៅនេះ ប្រាក់ទុននៃបំណុលជាតិ ពិសេសរយៈពេលវែងលើកទីបួន ក្នុងឆ្នាំនេះសម្រាប់គាំទ្រ ការធ្វើបច្ចុប្បន្នភាពសម្ភារៈ ប្រើប្រាស់បានទម្លាក់ដល់តំបន់នានា ដើម្បីជំរុញឱ្យផលិតផលបៃតង និងវៃឆ្លាតពន្លឿនការចូលក្នុងផ្ទះរបស់ប្រជាជនសាមញ្ញ ។

ភាពរស់រវើកនៃការប្រើប្រាស់ក្នុងអំឡុង ពេលបុណ្យទាំងពីរ បានបង្ហាញឱ្យឃើញនូវភាពធន់យ៉ាងខ្លាំងក្លា របស់សេដ្ឋកិច្ចចិនម្តងទៀត ។ ឆ្លងតាមរយៈ“ស៊ូភើសប្តាហ៍មាស”របស់ប្រទេសចិនលើកនេះ ពិភពលោកអាចសង្កេតឃើញ ពីលទ្ធភាពកាន់តែវែងឆ្លាយ ៕

To Top