អ៊ីស្រាអែល នឹងដោះលែងជនជាតិប៉ាឡេស្ទីន ប្រហែល ២,០០០ នាក់ នៅក្រោមកិច្ចព្រមព្រៀង បទឈប់បាញ់ នៅតំបន់ហ្គាហ្សា

យេរ៉ូសាឡឹម៖ មន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែលនឹងដោះលែង ជនជាតិប៉ាឡេស្ទីនប្រហែល ២,០០០ នាក់ រួមទាំងអនីតិជន និង ពួកសកម្មប្រយុទ្ធ ដែលត្រូវបានកាត់ទោស ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀង បទឈប់បាញ់ នៅតំបន់ហ្គាហ្សាជាមួយក្រុមហាម៉ាស់ ។ មន្ត្រីរូបនេះបានប្រាប់ស៊ីនហួ ក្នុងលក្ខខណ្ឌអនាមិកថា គណៈរដ្ឋមន្ត្រីសន្តិសុខ បានជួបប្រជុំគ្នានៅពេលល្ងាចមុនសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីបោះឆ្នោតលើដំណាក់ កាលទីមួយនៃផែនការសន្តិភាព ២០ ចំណុច ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
យោងតាមមន្ត្រីរូបនេះ បទឈប់បាញ់នឹងចូលជាធរមាន នៅពេលដែលការបោះឆ្នោតត្រូវបានបញ្ចប់។ ក្នុងរយៈពេល ២៤ ម៉ោង យោធាអ៊ីស្រាអែល នឹងអនុវត្តការ ដកថយដំបូងទៅកាន់អ្វីដែលគេហៅថា “បន្ទាត់ពណ៌លឿង” ដែលជាការយោង ទៅលើផែនទី បទឈប់បាញ់ ដែលចេញផ្សាយដោយសេតវិមាន កាលពីខែមុន ដែលបង្ហាញពីដំណាក់ កាលជាច្រើននៃការដកទ័ព។
មន្ត្រីរូបនេះបានបន្ថែមថា អ៊ីស្រាអែល ក៏នឹងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ ហូរចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបផងដែរ។ នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាស់ នឹងប្រគល់ចំណាប់ខ្មាំង ២០ នាក់ដែលជឿថានៅមានជីវិត និងសាកសព ២៨ នាក់ផ្សេងទៀត ជាថ្នូរនឹងគ្នា អ៊ីស្រាអែលនឹងដោះលែង អ្នកជាប់ឃុំប៉ាឡេស្ទីន។
បញ្ជីនេះរួមមានអ្នកទោស ប្រហែល ២៧០ នាក់ដែលត្រូវបានកាត់ទោសពីបទល្មើសផ្សេងៗ រួមទាំងការវាយប្រហារ ប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ក៏ដូចជាអ្នកស្រុក ហ្គាហ្សាប្រហែល ១,៧០០ នាក់ដែលត្រូវបានឃុំខ្លួន ដោយគ្មានការកាត់ទោស ដែលមិនពាក់ព័ន្ធនឹង ការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាសឆ្នាំ ២០២៣ និងមិនត្រូវបានចាត់ទុកថា ជាពួកសកម្មប្រយុទ្ធដោយអ៊ីស្រាអែល ។ ក្នុងចំណោមពួកគេ មានអនីតិជនអាយុក្រោម ១៨ ឆ្នាំចំនួន ២២ នាក់។ អ៊ីស្រាអែលក៏នឹងប្រគល់សាកសព ពួកសកម្មប្រយុទ្ធហ្គាហ្សា ចំនួន ៣៦០ នាក់ផងដែរ។
មន្ត្រីរូបនេះ បានបញ្ជាក់ថាលោក Marwan Barghouti ដែលជាមេដឹកនាំជាន់ខ្ពស់ Fatah ដែលបានជាប់ពន្ធធនាគារ តាំងពីឆ្នាំ ២០០២ និងអស់មួយជីវិត សម្រាប់ការវាយប្រហារ ដ៏សាហាវក្នុងអំឡុងពេល Intifada ទីពីរនឹងមិន ត្រូវបានដោះលែង ក្រោមកិច្ចព្រមព្រៀងនោះទេ ។ កាលពីថ្ងៃព្រហស្បតិ៍ផងដែរ បេសកជនមជ្ឈិមបូព៌ា របស់ប្រធានាធិបតី ដូណាល់ ត្រាំ លោក Steve Witkoff និងកូនប្រសារ របស់លោក Jared Kushner បានទៅដល់ប្រទេសអ៊ីស្រាអែល ហើយ មុនពេលការបោះឆ្នោត របស់រដ្ឋាភិបាល ។ ពួកគេបានជួបជាមួយប្រធានាធិបតី អេហ្ស៊ីបលោក Abdel Fattah al-Sisi នៅទីក្រុងគែរ ហើយកំពុងរៀបចំសម្រាប់ ដំណើរទស្សនកិច្ចដែលរំពឹង ទុករបស់លោក ត្រាំ ទៅកាន់តំបន់ នៅសប្តាហ៍ក្រោយ៕
