ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្ម ក្រុមហ៊ុនប្រេងដ៏ធំបំផុតមួយ របស់ស៊ែប៊ីជុំវិញ ការរកស៊ីជាមួយនឹងរុស្សី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើក្រុមហ៊ុនប្រេងភាគច្រើន គ្រប់គ្រងដោយរុស្ស៊ី NIS របស់ប្រទេសស៊ែប៊ី ត្រូវបានធ្វើឱ្យសកម្ម ដែលជំរុញឱ្យប្រទេសជិតខាង របស់ក្រូអាត បញ្ឈប់ការដឹកជញ្ជូនប្រេងឆៅ និងបង្កើនហានិភ័យ នៃការបិទរោងចក្រចម្រាញ់ប្រេង តែមួយគត់របស់ប្រទេសនេះ ។

ទីក្រុងវ៉ាស៊ីនតោនបាន ផ្តល់ការលើកលែងបណ្តោះអាសន្ន ជាច្រើនពីទីក្រុងបែលក្រាដពីការរឹតបន្តឹង ដែលបានដាក់ក្នុងខែមករាលើ NIS ដែលជាក្រុមហ៊ុន ឧស្សាហកម្មប្រេងធំតែមួយ របស់ប្រទេសស៊ែប៊ី ដែលនៅក្នុងនោះក្រុមហ៊ុន Gazprom និង Gazprom Neft របស់រុស្ស៊ីកាន់ កាប់ភាគហ៊ុនភាគច្រើន ។ ការលើកលែងថ្មីបំផុត ដែលបានចេញផ្សាយនៅថ្ងៃទី១ ខែតុលា មានសុពលភាពត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។

NIS បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងរតនាគារសហរដ្ឋអាមេរិកមិនបានពន្យារពេលការលើកលែងនោះទេ ដោយទុកឱ្យក្រុមហ៊ុននេះ ស្ថិតនៅក្រោមការ ដាក់ទណ្ឌកម្មទាំងស្រុង។

ក្រុមហ៊ុនក៏បាននិយាយដែរថា ខ្លួនកំពុងធ្វើការ ដើម្បីយកឈ្នះលើស្ថានភាព ហើយនឹងចូលរួមជាមួយអាជ្ញាធរ សហរដ្ឋអាមេរិក ដើម្បីស្វែងរកការដកឈ្មោះ ចេញពីបញ្ជីទណ្ឌកម្មនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top