ព័ត៌មានអន្តរជាតិ

លោក ​Jeffrey ​Sachs ៖ ខ្ញុំ​ពោរពេញ​ទៅដោយ​ជំនឿចិត្ត​ចំពោះប្រទេសចិន​

ពេលថ្មីៗ​កន្លងទៅនេះ ​លោក​ Jeffrey ​Sachs ​សាស្ត្រាចារ្យនៃ​សកលវិទ្យាល័យ​កូឡុំប៊ី​បានផ្តល់​បទសម្ភាសន៍​ពិសេសជាមួយ​អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិន​ ។ ​ក្នុងរយៈពេល​ជាង៤០ឆ្នាំ​កន្លងទៅនេះ​ លោកបាន​មកប្រទេសចិន​តាមពេល​កំណត់ជាច្រើន​លើក ​ដើម្បី​សិក្សាស្រាវជ្រាវ​យ៉ាងស៊ីជម្រៅ​អំពី​សេដ្ឋកិច្ចចិន​ និងវាយតម្លៃ​យ៉ាងសកម្ម​ចំពោះ​គោលនយោបាយ​កំណែទម្រង់​ និងការបើកទូលាយ​របស់ចិន​ ។ លោក​បញ្ជាក់ថា ​​ពោរពេញ​ទៅដោយ​ជំនឿចិត្ត​ចំពោះ​ការអភិវឌ្ឍនៃ​សេដ្ឋកិច្ច​សង្គម​របស់ចិន ។

លោក​ Jeffrey ​Sachs ​បានថ្លែងថា ​ខ្ញុំបាន​មើលឃើញ​ផ្ទាល់ភ្នែកនូវ​ការអភិវឌ្ឍ​របស់ចិន​ក្នុងរយៈពេល​៤៤ឆ្នាំកន្លង​ទៅនេះ ។ ​ខ្ញុំមកប្រទេស​ចិនលើកទីមួយ​ក្នុងឆ្នាំ១៩៨១​ បន្ទាប់មក​ ខ្ញុំបាន​មក​ប្រទេសចិន​តាមពេលកំណត់ ​។ ក្នុងរយៈពេល​៤០ឆ្នាំកន្លង​ទៅនេះ​ ខ្ញុំបាន​ស្រាវជ្រាវ​អំពី​សេដ្ឋកិច្ចចិន​ជាប់រហូតមក​ ។ ខ្ញុំមាន​សហការី ​កូនសិស្សនិង​មិត្តភក្តិជាច្រើន​នាក់នៅប្រទេស​ចិន ហើយបាន​ចូលរួម​គម្រោងជាច្រើន​ផងដែរ ។ ​ដូ

​ចិន ​មើលឃើញពី​ភាពរីកចម្រើន​ខាងវិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យា​របស់​ចិន ​ហើយក៏​មើល​ឃើញ​ពី​ការវិវឌ្ឍខ្លាំង​របស់​សហគ្រាសចិន​ដូចជាក្រុមហ៊ុន​ HUAWEI ​ជាដើម​ដែល​អភិវឌ្ឍ​ពី​ក្រុមហ៊ុនតូចទៅជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក ។​ល។ ប្រការ​ទាំងនេះ​សុទ្ធតែជា​រឿងដែលខ្ញុំ​បាន​មើលឃើញ​ផ្ទាល់ភ្នែក ​ការអភិវឌ្ឍ​របស់ចិន​លើសពី​ការប៉ាន់ប្រមាណ​​ សុទិដ្ឋិនិយម​របស់ខ្ញុំគឺ​ផ្អែកលើ​ការអនុវត្ត​ជាក់ស្តែង​ ដំណើរឆ្លងកាត់​និងការវិភាគ​ប្រកបដោយ​វិជ្ជាជីវៈ​ ៕

To Top