ព័ត៌មានអន្តរជាតិ

ប្រទេសចិន ការពារការគ្រប់គ្រងការនាំចេញរ៉ែកម្រ ដោយជំរុញឲ្យអាមេរិក គ្រប់គ្រងភាពខុសគ្នាតាមរយៈការសន្ទនា

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានការពារវិធានការត្រួតពិនិត្យការនាំចេញរបស់ប្រទេសលើរ៉ែកម្រ និងវត្ថុធាតុពាក់ព័ន្ធជាសកម្មភាពស្របច្បាប់ ខណៈពេលដែលជំរុញឱ្យសហរដ្ឋអាមេរិក គ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវតាមរយៈការសន្ទនា និងឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះដោយស្មើភាពគ្នា។

អ្នកនាំពាក្យក្រសួងបានឲ្យដឹងក្នុងការឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធផ្សព្វផ្សាយ ដោយកត់សម្គាល់ថា ប្រទេសចិន បានយកចិត្តទុកដាក់លើការប្រើប្រាស់សំខាន់ៗនៃវត្ថុកម្រធុនមធ្យម និងធ្ងន់ និងវត្ថុដែលពាក់ព័ន្ធក្នុងវិស័យយោធា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យបានឲ្យដឹងថា ប្រទេសចិនបានធ្វើការវាយតម្លៃយ៉ាងម៉ត់ចត់អំពីផលប៉ះពាល់ ដែលអាចកើតមាននៃវិធានការទៅលើឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់ជាមុន ហើយប្រាកដថាផលប៉ះពាល់ដែលពាក់ព័ន្ធមានកម្រិតខ្លាំងណាស់ ដោយកត់សម្គាល់ថា មុនពេលវិធានការត្រូវបានប្រកាស ប្រទេសចិនបានជូនដំណឹងដល់ប្រទេស និងតំបន់ពាក់ព័ន្ធរួចហើយ តាមរយៈយន្តការកិច្ចពិភាក្សាត្រួតពិនិត្យការនាំចេញទ្វេភាគី។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា “ការត្រួតពិនិត្យការនាំចេញរបស់ប្រទេសចិន មិនមែនជាការហាមឃាត់ការនាំចេញនោះទេ កម្មវិធីទាំងអស់នៃការនាំចេញអនុលោមភាព សម្រាប់ការប្រើប្រាស់ស៊ីវិលអាចទទួលបានការយល់ព្រម ដូច្នេះអាជីវកម្មដែលពាក់ព័ន្ធមិនចាំបាច់ព្រួយបារម្ភនោះទេ។”

ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសដទៃទៀតក្នុងពិភពលោក ដើម្បីជំរុញកិច្ចសន្ទនា និងការផ្លាស់ប្តូរការគ្រប់គ្រងការនាំចេញ ដើម្បីការពារសន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល។ រដ្ឋាភិបាលចិននឹងធ្វើការពិនិត្យឡើងវិញដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ផ្តល់អាជ្ញាប័ណ្ណដល់កម្មវិធីដែលមានសិទ្ធិ ក៏ដូចជាពិចារណាយ៉ាងសកម្មនូវការអនុវត្តវិធានការសម្របសម្រួលដូចជា អាជ្ញាប័ណ្ណទូទៅ និងការលើកលែងអាជ្ញាប័ណ្ណ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មស្របច្បាប់ប្រកបដោយប្រសិទ្ធភាព៕

ប្រែសម្រួល ឈូក បូរ៉ា

To Top