លោក Lavrov ជឿជាក់ថាបញ្ហារបស់ជនប៉ាឡេស្ទីន នៅពុំទាន់ដោះស្រាយ នៅឡើយទេ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់តំបន់ Gaza គឺជា រឿងល្អបំផុតនៅលើតុ នៅពេលនេះ ប៉ុន្តែវាមិនបានដោះស្រាយទាំងស្រុង នូវជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីននោះទេ។
ក្រុមហាម៉ាស់បានដោះលែង ចំណាប់ខ្មាំងទាំង២០នាក់ ដែលនៅរស់រានមានជីវិត ត្រូវបានចាប់ខ្លួន ដោយក្រុមនេះ ក្នុងអំឡុងពេលការលុកលុយ ចូលអ៊ីស្រាអែល កាលពីពីរឆ្នាំមុន ហើយទីក្រុងយេរូសាឡឹម ខាងលិចបានចាប់ផ្តើម ដោះលែងអ្នកទោសប៉ាឡេស្ទីន ចំនួន២០០០ នាក់ ដែលជាផ្នែកមួយ នៃផែនទីបង្ហាញផ្លូវ ចំនួន២០របស់លោក Trump ដើម្បីបញ្ចប់សង្រ្គាមហ្គាហ្សា ។
និយាយអំពីផែនការ របស់លោក Trump ជាមួយប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់កាលពីថ្ងៃចន្ទ លោក Lavrov បាននិយាយថា រុស្ស៊ីបានវាយតម្លៃម្តង ហើយម្តងទៀតថា ជារឿងល្អបំផុត នៅលើតុចរចានៅពេលនេះ។
លោកបាននិយាយថា វាចាំបាច់ណាស់ក្នុងការបញ្ឈប់ ការបង្ហូរឈាមឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន និងដោះស្រាយបញ្ហាមនុស្សធម៌ ដ៏ធ្ងន់ធ្ងរនៅហ្គាហ្សា ។ ទោះជាយ៉ាងណា លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា ៖ ពិតណាស់ បញ្ហាប៉ាឡេស្ទីនមិន ត្រូវបានដោះស្រាយ ដោយបញ្ហានេះនៅឡើយទេ ។
លោកបានសង្កត់ធ្ងន់ថា ផែនការរបស់លោក Trump ផ្តោតជាសំខាន់ទៅលើស្ថានភាពនៅតំបន់ Gaza ខណៈដែលគ្រាន់តែនិយាយអំពីស្ថានភាពរដ្ឋប៉ាឡេស្ទីន ក្នុងលក្ខខណ្ឌទូទៅបំផុត ។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាប្រទេសពីរក្នុងចំណោមប្រទេសទាំងដប់ ដែលបានបដិសេធ យ៉ាងដាច់អហង្ការ នូវដំណោះស្រាយរដ្ឋពីរនៅ ក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែមុន ។ ផ្សេងទៀតរួមមានTonga, Palau, Nauru និង Micronesia៕
ប្រែសម្រួល៖ស៊ុនលី
