មន្ទីរប៉ង់តាហ្គោន ចាប់ផ្តើមស្តុកទុកពពួករ៉ែកម្រ ស្របពេលដែលចិន កំពុងទប់ស្កាត់ការនាំចេញ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញ ពីកាសែត Financial Times បានរាយការណ៍ថា ក្រសួងការពារជាតិអាមេរិក កំពុងព្យាយាមស្តុកទុក លើរ៉ែកម្រមានតម្លៃ ប្រហែល១ពាន់លានដុល្លារ ដោយសារការគ្រប់គ្រង ការនាំចេញថ្មី របស់ប្រទេសចិន ដែលគ្របដណ្តប់លើ សម្ភារៈដែលមានការ ប្រើប្រាស់សម្រាប់យោធា។
យោងតាមការស្ទាបស្ទង់ ភូមិសាស្ត្រអាមេរិក ប្រទេសចិនមានចំនួនរ៉ែកម្រ ដល់ទៅជិត៧០ភាគរយ នៃផលិតកម្មរ៉ែសំខាន់ៗ នៅលើពិភពលោក ដែលដើរតួយ៉ាងសំខាន់ក្នុ ងការផលិតបច្ចេកវិទ្យាទំនើបៗ និងប្រព័ន្ធសព្វាវុធ។
នៅក្នុងអត្ថបទមួយកាលពីថ្ងៃអាទិត្យនៅលើ គេហទំព័រដែលដកស្រង់ឯកសារសាធារណៈ ដោយទីភ្នាក់ងារភស្តុភារ ការពារជាតិអាមេរិក (DLA) បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនបានពន្លឿនកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការស្តុកទុក ភពកម្រក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ការចេញផ្សាយបានដកស្រង់សម្តីអតីតមន្ត្រីការពារជាតិអនាមិកដែលនិយាយថា អាមេរិកកំពុងស្វែងរកបន្ថែមទៀត ហើយពួកគេកំពុងធ្វើវាក្នុងចេតនា និងពង្រីក ហើយកំពុងស្វែងរកប្រភពថ្មី នៃរ៉ែផ្សេងៗគ្នា ដែលត្រូវការសម្រាប់ ផលិតផលការពារជាតិ។
កាសែត Financial Times បានរាយការណ៍ថា យោធាអាមេរិក កំពុងស្វែងរកទិញប្រភេទរ៉ែ cobalt មានតម្លៃរហូត ដល់៥០០លានដុល្លារ សារធាតុ antimony រហូតដល់ទៅ២៤៥ លានដុល្លារ tantalum រហូតដល់១០០លានដុល្លារ និង scandium រហូតដល់ទៅ៤៥លានដុល្លារ ក្នុងចំណោមរ៉ែកម្រផ្សេងៗទៀត៕
ប្រែសម្រួល៖ស៊ុនលី
