ព័ត៌មានអន្តរជាតិ

​ លោក​ ដូណាល់​ ត្រាំ ៖​ ទំនាក់ទំនងអាមេរិក-ចិន​ នឹងល្អ ទោះបីជាមានភាពតានតឹង ពាណិជ្ជកម្មជាថ្មី

kyodo

វ៉ាស៊ីនតោន ៖​ លោកប្រធានាធិបតី​ ដូណាល់​ ត្រាំ បានឧ្យដឹងថាលោកគិតថាទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិននឹង “ល្អ” ទោះបីជាមានភាពតានតឹង ពាណិជ្ជកម្មជាថ្មី បន្ទាប់ពីការគំរាមកំហែង របស់លោកក្នុងការដាក់ពន្ធបន្ថែម ១០០ភាគរយលើការនាំចូលរបស់ចិន​ ដែលចាប់ផ្តើមនៅខែក្រោយ ។

លោក ត្រាំ​ បានប្រាប់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One ថាលោកមាន “ទំនាក់ទំនងដ៏អស្ចារ្យ” ជាមួយប្រធានាធិបតីចិនលោក​ ស៊ី​ ជីនពីង ។ សេចក្តីថ្លែងការណ៍ របស់មេដឹកនាំសហរដ្ឋអាមេរិក​ បានធ្វើឡើងបន្ទាប់ពីលោកបានធ្វើការគំរាមកំហែង ពន្ធថ្មីកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីឆ្លើយតបទៅនឹងការគ្រប់គ្រង ការនាំចេញថ្មីរបស់ប្រទេសចិន​ លើរ៉ែកម្រ ។

លោក ត្រាំ បាននិយាយភ្លាមៗ បន្ទាប់ពីលោកបានចេញដំណើរនៅលើយន្តហោះ​ សម្រាប់ដំណើរទស្សនកិច្ចខ្យល់កួចទៅកាន់ប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីបថា “លោកជាមនុស្សតឹងតែងណាស់ ។ លោកជាមនុស្សឆ្លាតណាស់។ លោកគឺជាអ្នកដឹកនាំដ៏អស្ចារ្យ​ សម្រាប់ប្រទេសរបស់ពួកគេ” ។

ទីក្រុងប៉េកាំង​ បានចេញការឆ្លើយតបជាផ្លូវការ កាលពីថ្ងៃអាទិត្យ ចំពោះការគំរាមកំហែងពន្ធ របស់គាត់ដោយថាខ្លួនត្រៀមខ្លួន ជាស្រេច ដើម្បីចាត់វិធានការដែលត្រូវគ្នា “ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន”។

នៅពេលសួរថាតើការដំឡើងពន្ធបន្ថែមនៅតែជាផែនការឬអត់ លោក ត្រាំ​ បានលេីកឡេីងថា វាគឺ “ឥឡូវនេះ” ប៉ុន្តែ “ចាំមើលថាមានអ្វីកើតឡើង” ។

លោកបានបន្ដថា​ សម្រាប់មនុស្សជាច្រើន កាលបរិច្ឆេទចាប់ផ្តើមនៃពន្ធគយអាចស្តាប់ទៅ “ជិតដល់ជ្រុងហើយ” ប៉ុន្តែ “សម្រាប់ខ្ញុំ នៅពេលដែលខ្ញុំលឺថ្ងៃទី១​ ខែវិច្ឆិកា វាគឺជាភាពអស់កល្បជានិច្ច” ដែលជាសញ្ញាថាមានកន្លែង​ សម្រាប់ប្រទេសទាំងពីរក្នុងការថយក្រោយ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top