ព័ត៌មានអន្តរជាតិ

​ ក្រសួងពាណិជ្ជកម្មចិន​ ជំរុញឱ្យអាមេរិកបង្ហាញ ភាពស្មោះត្រង់ក្នុងកិច្ចពិភាក្សាពាណិជ្ជកម្ម

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានជំរុញឱ្យភាគីអាមេរិក កែកំហុសរបស់ខ្លួន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បង្ហាញភាពស្មោះត្រង់ក្នុង កិច្ចពិភាក្សាពាណិជ្ជកម្ម និងធ្វើការជាមួយប្រទេសចិន ។

អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិន​ បានធ្វើការកត់សម្គាល់ នៅពេលធ្វើអត្ថាធិប្បាយលើការអះអាង របស់សហរដ្ឋអាមេរិកដែលថាប្រទេសចិន​ បានពន្យារពេលការហៅទូរស័ព្ទ ដែលបានស្នើដើម្បីពិភាក្សាអំពីការគ្រប់គ្រង ការនាំចេញរ៉ែកម្រនាពេលថ្មីៗនេះ និងសំណើរបស់សហរដ្ឋអាមេរិក ដែលថាភាគីទាំងពីរគួរតែស្វែង រកមធ្យោបាយ​ ដើម្បីស្តារស្ថានភាពស្ថិរភាពឡើងវិញ ។

អ្នកនាំពាក្យបានលេីកឡេីងថា ប្រទេសចិន​ បានជូនដំណឹងដល់ភាគីអាមេរិករួចហើយ តាមរយៈយន្តការកិច្ចពិភាក្សាត្រួតពិនិត្យការនាំចេញទ្វេភាគី មុនពេលការប្រកាស របស់ខ្លួន អំពីវិធានការត្រួតពិនិត្យការនាំចេញដែលពាក់ព័ន្ធ ដោយកត់សម្គាល់ថា ភាគីទាំងពីរបានរក្សា ការប្រាស្រ័យទាក់ទងគ្នា ក្រោមក្របខណ្ឌចិន-អាមេរិក​ យន្តការពិគ្រោះយោបល់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយបានបើកកិច្ចពិភាក្សា កម្រិតការងារដូចកាលពីថ្ងៃច័ន្ទថ្មីៗនេះ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា “ភាគីអាមេរិកមិនអាចស្វែង រកការចរចាតែម្នាក់ឯងបានទេ ខណៈដែលការគំរាមកំហែង ដាក់ចេញនូវវិធានការរឹតត្បិតថ្មី លើភាគីម្ខាងទៀត។ នេះមិនមែនជាវិធីត្រឹមត្រូវក្នុងការចុះសម្រុង ជាមួយប្រទេសចិននោះទេ”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top