ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីទី ៣២របស់ថៃ លោក Anutin មានទ្រព្យសម្បត្តិសរុបជិត ៤ពាន់ពាន់លានបាត

បរទេស៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ អ្នកសារព័ត៌មានបានឲ្យដឹងថា ការិយាល័យគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បានបង្ហាញគណនីទ្រព្យសម្បត្តិ និងបំណុលរបស់អ្នកកាន់ការិយាល័យនយោបាយ រួមទាំងគណនីគួរឱ្យចាប់អារម្មណ៍មួយ។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Anutin Charnvirakul នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបញ្ជូនឯកសារគណនីទ្រព្យសម្បត្តិបន្ថែម ទាក់ទងនឹងការបញ្ចប់តំណែងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងសម័យរដ្ឋាភិបាលរបស់លោកស្រី Paetongtarn Shinawatra។

លោក Anutin បានរាយការណ៍បន្ថែមអំពីទ្រព្យសម្បត្តិនៅក្នុងផ្នែកនៃហាងកាហ្វេដែលជាកម្មសិទ្ធិរបស់លោកស្រី Thanonon Niramis ប្តីប្រពន្ធរបស់គាត់ (រួមរស់ជាមួយគ្នាប្តីប្រពន្ធ) ហាងចំនួនពីរគឺ ‘Ja Ja Coffee’ មានតម្លៃ 10 លានបាត និង ‘Jariesta’ តម្លៃ 5 លានបាត។

កាលពីមុន លោក Anutin បានរាយការណ៍អំពីទ្រព្យសម្បត្តិសរុបចំនួន 3,995,144,486 បាត ដែលរួមមានទ្រព្យសម្បត្តិរបស់លោក Anutin ចំនួន 3,924,082,912 បាត ទ្រព្យសម្បត្តិរបស់លោកស្រី Thanonon ចំនួន 71,061,573 បាត និងបំណុលសរុបចំនួន 5,5016 បាត៕

ប្រែសម្រួលៈ ណៃ តុលា

To Top