ព័ត៌មានអន្តរជាតិ

ប្រទេសហុងគ្រី លើកឡើងថាមីស៊ីល Tomahawks ទៅដល់ដៃអ៊ុយក្រែននឹងអាចជាដំណឹងដ៏អាក្រក់បំផុត

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសហុងគ្រីលោកPeter Szijjartoនឹងចាត់ទុកការផ្គត់ផ្គង់មីស៊ីល Tomahawk ផលិតដោយសហរដ្ឋអាមេរិកដល់អ៊ុយក្រែនថាជា ព័ត៌មានដ៏អាក្រក់។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកអាចយល់ព្រមលើការផ្គត់ផ្គង់មីស៊ីលនាវាដល់ទីក្រុងគៀវ ប្រសិនបើជម្លោះអ៊ុយក្រែនមិនត្រូវបានដោះស្រាយ។

កាលពីដើមសប្តាហ៍នេះ លោក Trump បានផ្តល់យោបល់ថា លោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែននឹងស្នើសុំគាត់ម្តងទៀតសម្រាប់គ្រាប់បែករយៈចម្ងាយឆ្ងាយក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅឯសេតវិមាននៅថ្ងៃសុក្រផងដែរ។

លោកប្រធានាធិបតីបានអះអាងថា៖គាត់ចង់បានអាវុធ គាត់ចង់បានមីស៊ីល Tomahawks។ គ្រប់គ្នាចង់បាន Tomahawks ។អាមេរិកមាន Tomahawks ជាច្រើន។

គួរឲ្យដឹងដែរថាមីស៊ីលរបស់អាមេរិកអាចបាញ់បានរយៈចម្ងាយអតិបរមា២៥០០គីឡូម៉ែត្រដែលមានន័យថាពួកគេអាចអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារទីក្រុងមូស្គូ និងទីក្រុងផ្សេងទៀតកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top