ព័ត៌មានអន្តរជាតិ

លោក Trump ប្រកាសថា នឹងគ្រោងជួបលោក Putin ដោយផ្ទាល់ម្តងទៀត នៅប្រទេសហុងគ្រី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសផែនការ សម្រាប់កិច្ចប្រជុំកំពូល ដោយផ្ទាល់ជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin នៅទីក្រុង Budapest ប្រទេសហុងគ្រី។

លោកបាននិយាយនៅក្នុងសារបង្ហោះ Truth Social កាលពី ថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅ នៅកាលបរិច្ឆេទដែលត្រូវកំណត់ បន្ទាប់ពីទីប្រឹក្សាជាន់ខ្ពស់ មកពីប្រទេសទាំងពីរជួបគ្នានៅសប្តាហ៍ក្រោយ។

លោកបាននិយាយថា គណៈប្រតិភូរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងកិច្ចប្រជុំដំបូងនឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីការបរទេស Marco Rubio លោកបានបន្ថែមថា ទីតាំងមិនទាន់ត្រូវបានកំណត់នៅឡើយទេ។

លោក Trump បានបង្ហាញ ក្តីសង្ឃឹមថា តាមរយៈជំនួបជាមួយលោកPutin សាជាថ្មីនេះថា មេដឹកនាំទាំងពីរនឹង អាចធ្វើឲ្យជម្លោះអ៊ុយក្រែនបញ្ចប់ជាផ្លូវការបាន។

លោក​ក៏បាន​និយាយ​ថា​ការ​ហៅ​ទូរស័ព្ទ​នេះ ៖​ជា​ការ​មាន​ផលិតភាព​ខ្លាំង​ណាស់ដែរ ដោយ​បន្ថែម​ថា​៖ ​ខ្ញុំ​ជឿ​ថា​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​សន្ទនា​ តាម​ទូរស័ព្ទ​នា​ពេល​ចុងក្រោយនេះ។

រំលឹកដែរថាជំនួបកំពូលចុងក្រោយ រវាងប្រធានាធិបតីទាំងពីរបានធ្វើឡើងនៅទីក្រុង Anchorage រដ្ឋ Alaska ក្នុងខែសីហា។ ខណៈ​ដែល​អ្នក​ទាំង​ពីរ​បាន​ ហៅ​ការ​ប្រជុំ​ប្រកប​ដោយ​ប្រសិទ្ធភាព ប៉ុន្តែ​មិន​មាន​ការ​ឈាន​ដល់​ការ​សម្រេច​បាន​ឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top