ព័ត៌មានអន្តរជាតិ

យោធា​ថៃ​ មករាយការណ៍ ​ពី​គម្រោង​ព្រំដែន ​ជាមួយកម្ពុជាទៅ​ព្រះនាង Chulabhorn នៅមន្ទីរពេទ្យ

បរទេស៖ ឧត្តមសេនីយ Udom Bunthanont អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទថៃ បានដឹកនាំថ្នាក់ដឹកនាំយោធា ជាន់ខ្ពស់ ចូលជួបព្រះនាង Chulabhorn Walailak នៅមន្ទីរពេទ្យ Chulabhorn កាលពីថ្ងៃទី ១៦ ខែតុលា។ នេះបើតាម Khaosod English។

អគ្គមេបញ្ជាការបានថ្លែងអំណរគុណ ចំពោះមូលនិធិ Hathai Thip របស់ព្រះនាង Chulabhorn Walailak ដែលគាំទ្រអធិបតេយ្យភាពជាតិ និងលើកកម្ពស់សីលធម៌យោធា។

ក្នុងដំណើរទស្សនកិច្ចនេះ យោធាបានរាយការណ៍ពីវឌ្ឍនភាព លើគម្រោងសំខាន់ៗចំនួនបី គឺ ការស្ទង់មតិព្រំដែនកម្ពុជា-ថៃ, ការរៀបចំផែនការ កំណត់ទីតាំងរបងព្រំដែន និងការរចនារបងព្រំដែន ផ្លូវល្បាត និងលេណដ្ឋានបុគ្គលិក។
ប្រែប្រួលៈ ណៃ តុលា

To Top