វ៉ាស៊ីនតោន៖ លោក ចន បូលតុន (John Bolton) ដែលបានបម្រើការជាទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០១៩ ត្រូវបានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការចោទប្រកាន់លើកទី៣ នៃសត្រូវដ៏ល្បីរបស់លោក ត្រាំ ក្នុងរយៈពេលតិចជាងមួយខែ។
លោក Bolton ដែលត្រូវបានចោទប្រកាន់ដោយចៅក្រមសហព័ន្ធនៅរដ្ឋ Maryland ប្រឈមមុខនឹងការចោទប្រកាន់ចំនួន ១៨ករណី រួមទាំងការចោទប្រកាន់ចំនួន ៨ករណី នៃការបញ្ជូនព័ត៌មានការពារជាតិ និងចំនួន ១០ករណី នៃការរក្សាទុកព័ត៌មានការពារជាតិ។
ក្រសួងយុត្តិធម៌អាមេរិកបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈវិនិច្ឆ័យធំរបស់សហព័ន្ធបានចោទប្រកាន់លោក Bolton ពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលទាក់ទងនឹងការចាត់ថ្នាក់មិនត្រឹមត្រូវនៃព័ត៌មាន ដែលបានចាត់ថ្នាក់។
មេធាវីរបស់លោក Bolton គឺលោក Abbe Lowell ត្រូវបានដកស្រង់សម្ដីដោយ CNN ដែលបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដូចមន្ត្រីសាធារណៈជាច្រើនក្នុងប្រវត្តិសាស្ត្រដែរ ឯកអគ្គរដ្ឋទូតលោក Bolton បានរក្សាទុកកំណត់ហេតុប្រចាំថ្ងៃ នោះមិនមែនជាឧក្រិដ្ឋកម្មនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
