លោកស្រី Anghana Neelapaijit ព្រឹទ្ធសមាជិកថៃ រងការជេរប្រមាថ និងការគម្រាមកំហែង ដល់អាយុជីវិត របស់លោកស្រី ព្រមទាំងក្រុមគ្រួសារ បន្ទាប់ពី លោកស្រី បានរិះគន់ពីរឿងចាក់មេក្រូ រំខានដល់អ្នកភូមិខ្មែរ

ប្រទេសថៃ : លោកស្រី nghana Neelapaijit ព្រឹទ្ធសមាជិកថៃ និងជាអ្នកការពារសិទ្អមនុស្ស បានឲ្យដឹងថា បន្ទាប់ ពី លោកស្រី បានរិះគន់ពី រឿងចាក់មេក្រូរំខានដល់អ្នកភូមិខ្មែររួចមក លោកស្រី និងក្រុមគ្រួសារ បានរងការជេរប្រមាថ និងការគម្រាមកំហែង ដល់អាយុជីវិតលោកស្រី ព្រមទាំងក្រុមគ្រួសារ តាមរយះសារគ្រប់ប្រព័ន្ធផ្សព្វផ្សាយ សូម្បីតែ ឪពុក របស់លោកស្រី ដែលមានអាយុជាង ១០០ឆ្នាំ ក៏ត្រូវគេគម្រាមកំហែងដែរ ។

លោក Fuadi Pitsuwan ជាទីប្រឹក្សាកិច្ចការបរទេស របស់បក្សឈានទៅមុខ ក៏មានមតិស្របតាមលោកស្រី Anghana ផងដែរ ដោយលោក និយាយថា បើសិនជាកាសែតបរទេសផ្សព្វផ្សាយរឿងប្រើមេក្រូចាក់រំខាន ដល់អ្នកភូមិខ្មែរ បែបនេះ ប្រទេសថៃ នឹងត្រូវ អាប់ឱនកិត្តិយស នៅលើឆាកអន្តរជាតិ ទង្វើរបែបនេះ ជាការរំលោភបំពានគោលការណ៏អន្តរជាតិ ព្រោះវាប៉ះពាល់ដល់ប្រជាជនសុីវិលដោយមិនរើសមុខ ។




ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល
ប្រភព រូបភាព : កាសែតបាងកកប៉ុស្តិ៍
