លោក Zelensky អំពាវនាវឲ្យមានបទឈប់បាញ់ នៅតាមតំបន់ប្រយុទ្ធជួរមុខ

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelenksy បានអំពាវនាវឱ្យមានបទឈប់ បាញ់ជាមួយរុស្ស៊ី តាមខ្សែបន្ទាត់ជួរមុខបច្ចុប្បន្ន ។
ប្រធានាធិបតីអ៊ុយក្រែន បានធ្វើអត្ថាធិប្បាយបែបនេះ បន្ទាប់ពីប្រធានាធិបតី អាមេរិក លោក Donald Trump បានចេញការអំពាវនាវស្រដៀងគ្នានេះ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមមុននេះបន្តិច។
លោក Zelensky បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុង Washington, DC កាលពីថ្ងៃសុក្រថា ៖យើងត្រូវបញ្ឈប់កន្លែង ដែលយើងឈរជើង។ ប្រធានាធិបតី អាមេរិកនិយាយត្រូវ ដោយបន្ថែមថាភាគីនានា អាចញញួរជំហានបន្ទាប់ឆ្ពោះ ទៅរកកិច្ចព្រមព្រៀងសន្តិភាពដ៏ច្បាស់លាស់មួយ។ ក្នុងនោះផងដែរលោកZelensky បាននិយាយថា ៖ ភាគីទាំងពីរត្រូវតែបញ្ឈប់សកម្មភាពវាយប្រហារគ្នានៅពេលនេះ ។
លោក Trump បានធ្វើជាម្ចាស់ផ្ទះស្វាគមន៍លោក Zelensky នៅសេតវិមានពេលព្រឹកបន្ទាប់ ពីការសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍។ លោកធ្លាប់បានសម្តែងការខកចិត្តចំពោះការខ្វះការរីកចម្រើនក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការសម្រុះសម្រួលសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
