ប៉ូលិស និងយោធាឆ្មក់ចូលបង្ក្រាបក្នុងក្លឹបរាត្រីកណ្តាលក្រុង បាងកក របស់ថៃ រកឃើញអ្នកវិជ្ជមានសារធាតុញៀន២១នាក់

បរទេស៖ មន្ត្រីជាង១០០នាក់ឆ្មក់ចូលក្លឹបរាត្រីទីក្រុងបាងកក ធ្វើតេស្តរកសារធាតុញៀន២១នាក់មន្ត្រីប៉ូលីស និងយោធាជាង១០០នាក់មកពីក្រុមប្រឹក្សាប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលក្លឹបរាត្រីមួយនៅ Ratchaprarop Soi 14 ក្នុងសង្កាត់ Ratchathewi នៃទីក្រុងបាងកក នៅវេលាម៉ោង ៥ ព្រឹកនេះ ថ្ងៃទី ១៨ ខែតុលា រកឃើញអតិថិជនជាជនជាតិថៃ និងបរទេសជាង ១០០នាក់នៅខាងក្នុង។
មន្ត្រីបានបិទរាល់សកម្មភាព ដើម្បីធ្វើតេស្តរកសារធាតុញៀន និងស្វែងរកសារធាតុញៀន។ មនុស្សចំនួន ២១នាក់ រកឃើញវិជ្ជមានសារធាតុញៀន ហើយក្នុងនោះមានជនបរទេស ១១ នាក់ និងជនជាតិថៃចំនួន ១០ នាក់ និងក៏ត្រូវបានចាប់ខ្លួនផងដែរ។
ការវាយឆ្មក់នេះបានកើតឡើងបន្ទាប់ពីអ្នកស៊ើបអង្កេតនៃក្រុមប្រឹក្សាប្រឆាំងគ្រឿងញៀន បានរកឃើញថាបុរសជនជាតិអាហ្វ្រិកម្នាក់ និងប្រពន្ធជនជាតិថៃរបស់គាត់បានរត់ពន្ធកូកាអ៊ីនចូលទៅក្នុងកន្លែងលក់ហើយលក់ឱ្យអតិថិជន។
ក្លឹបនេះក៏ដំណើរការដោយខុសច្បាប់ ហើយ សមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេត និងតាមចាប់ខ្លួនក្នុងករណីនេះ ៕
ប្រែសម្រួលៈ ណៃ តុលា
