ព័ត៌មានអន្តរជាតិ

ប្រទេសហ្គាណាប្រមូលលុយបាន ៨ពាន់លានដុល្លារ ពីការនាំចេញដុំមាសក្នុងរយៈពេល ១០ខែកន្លងមកនេះ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមប្រឹក្សាជាតិទទួលបន្ទុកកិច្ចការងារមាសរបស់ប្រទេសហ្កាណា ឬGoldBod បានប្រកាសថា យ៉ាងហោចណាស់ទឹកប្រាក់ប្រមាណជា៨ពាន់លានដុល្លារអាមេរិកត្រូវបានទទួលពីការនាំចេញមាសចាប់តាំងពីខែមករា ដើម្បីបង្កើនទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេស។

សេចក្តីថ្លែងការណ៍បាននិយាយថាក្រុមប្រឹក្សា GoldBod និងក្រុមហ៊ុនទីផ្សាររ៉ែដ៏មានតម្លៃ PMMCបានបង្កើតប្រាក់ជាង៨ពាន់លានដុល្លារជារូបិយប័ណ្ណបរទេសពីការនាំចេញមាសខ្នាតតូចរបស់ប្រទេសហ្គាណានៅចន្លោះខែមករាដល់ថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៥ ។

ទីភ្នាក់ងាររដ្ឋដែលមានសិទ្ធិផ្តាច់មុខក្នុងការគ្រប់គ្រងការជួញដូរមាសនៅក្នុងប្រទេសបាននិយាយថា ប្រាក់ចំណូលដែលទទួលបានពីការនាំចេញមាស ៨១ ៧១០ ២៣ គីឡូក្រាមមានតម្លៃ៨,០៦ ពាន់លានដុល្លារពីវិស័យរុករករ៉ែខ្នាតតូច បើធៀបនឹងតួលេខឆ្នាំ២០២៤ដែលមានចំនួន៤,៦១ពាន់លានដុល្លារ។

ស្ថាប័ននិយតកម្មបានសន្មតថាការអនុវត្តនេះដោយសារកត្តាជាច្រើន រួមទាំងកំណែទម្រង់ដ៏ខ្លាំងក្លា ការត្រួតពិនិត្យបទប្បញ្ញត្តិដ៏តឹងរ៉ឹង ការរឹតបន្តឹងការគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់មាស ដើម្បីការពារការរត់ពន្ធ និងការធានាការអនុលោមតាម។

គួរឲ្យដឹងដែរថា GoldBod ត្រូវបានបង្កើតឡើងក្នុងខែមីនា ជានិយតករតែមួយគត់សម្រាប់ពាណិជ្ជកម្មមាសនៅក្នុងប្រទេសហ្គាណា ដោយបន្តមុខងាររបស់ PMMC ដែលបានធ្វើនិយតកម្មលើវិស័យរុករករ៉ែខ្នាតតូចតាំងពីឆ្នាំ១៩៦៣៕

ប្រែសម្រួល៖ ស៊ុនលី

To Top