ព័ត៌មានអន្តរជាតិ

យោធាថៃបដិសេធរបាយការណ៍នៃការដោះលែងទាហានកម្ពុជាទាំង១៨នាក់

‎បរទេស: កងយោធពលខេមរភូមិន្ទថៃ (RTARF) និងកងទ័ពភូមិន្ទថៃ (RTA) បានបដិសេធរបាយការណ៍នៃការដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដោយសង្កត់ធ្ងន់ថា ការអះអាងនេះគឺមិនពិតទាំងស្រុង។

‎បើតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលានេះថា យោធាថៃបញ្ជាក់ជាថ្មីថា ការដោះលែងបែបនេះអាចធ្វើឡើងបាន លុះត្រាតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌសំខាន់ៗចំនួនបួន និងបញ្ឈប់រាល់សកម្មភាពអរិភាពចំពោះប្រទេសថៃ។

‎សូមជម្រាបថា គិតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ ជា ថ្ងៃទី៨២ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

‎ប្រទេសកម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

‎ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

‎រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

‎ប្រែសម្រួល: ណៃ តុលា

To Top