ព័ត៌មានអន្តរជាតិ

នារីជនជាតិបេឡារុស្ស អាយុ២៦ឆ្នាំ ត្រូវបានគេបោកបញ្ឆោតទៅប្រទេសថៃ ហើយសម្លាប់វះយកគ្រឿងក្នុងដើម្បីជួញដូរ

Vera Kravtsova. /Daily Mail

‎បរទេស: ឧបទ្ទវហេតុមួយបានកើតឡើងនៅប្រទេសថៃដែលស្ត្រីបរទេសម្នាក់ត្រូវបានសម្លាប់ ហើយវះយកសរីរាង្គសម្រាប់ជួញដូរ។

‎យោងតាមសារព័ត៌មាន The Chosun ចេញផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសរួមទាំង Daily Mail កាលពីថ្ងៃទី១៧ កន្លងទៅនេះ ស្រ្តីឈ្មោះ Vera Kravtsova អាយុ ២៦ ឆ្នាំជនជាតិបេឡារុស្សបានធ្វើដំណើរទៅកាន់ទីក្រុងបាងកកប្រទេសថៃកាលពីខែមុនបន្ទាប់ពីទទួលបានសារដែលផ្តល់ការងារជាម៉ូដែលក្រៅម៉ោងហើយបានទៅសម្ភាសន៍។

‎ពេលមកដល់ប្រទេសថៃ Kravtsova ត្រូវបានចាប់ពង្រត់ភ្លាមៗដោយក្រុមឧក្រិដ្ឋកម្មក្នុងស្រុក ហើយនាំទៅកាន់តំបន់ព្រំដែនមីយ៉ាន់ម៉ា។ នាងត្រូវបានដកហូតលិខិតឆ្លងដែន និងទូរស័ព្ទដៃ រងការវាយដំ និងការគំរាមកំហែង និងបង្ខំឱ្យចូលរួមសកម្មភាពទាក់ទងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

‎អ្នកដែលនាំមកកន្លែងបោកប្រាស់ត្រូវបានបង្ខាំង និងបង្ខំឱ្យធ្វើការបន្លំជាសំឡេង និងកិច្ចការផ្សេងទៀត។ ប្រសិនបើពួកគេមិនអនុវត្តតាមការណែនាំ ឬមិនបានបំពេញតាមគោលដៅនៃការបោកឆញ្ឆោតតាមការកំណត់ នោះពួកគេប្រឈមមុខនឹងការរំលោភ ការធ្វើទារុណកម្ម ឬការគំរាមកំហែងពីពេស្យាចារដោយបង្ខំ និងវះយកសរីរាង្គចេញ។

‎Kravtsova ត្រូវបានគេបង្ខំសម្រាប់អ្វីដែលគេហៅថា “ការឆបោកស្នេហា ការលួចបន្លំស្នេហា” ជាកន្លែងដែលនាងទៅជិតបុរសអ្នកមាន បង្កើតទំនាក់ទំនងផ្លូវចិត្ត ហើយបន្ទាប់មកបានជំរិតយកប្រាក់ពីពួកគេ។

‎ទោះជាយ៉ាងណាក៏ដោយនៅពេលដែល Kravtsova មិនបានបំពេញតាមគោលដៅប្រាក់ចំណេញដែលបានកំណត់ អង្គការឧក្រិដ្ឋជននោះបានកាត់ផ្តាច់សកម្មភាពខាងក្រៅរបស់នាងទាំងអស់។

‎ក្រោយមក អង្គការនេះបានទាក់ទងទៅក្រុមគ្រួសាររបស់ Kravtsova ដោយបញ្ជាក់ថា “នាងបានស្លាប់ទៅហើយ” ហើយបានទាមទារថា “ផ្ញើប្រាក់ចំនួន 500,000 ដុល្លារ (ប្រហែល 700 លានវ៉ុនរបស់កូរ៉េ) ប្រសិនបើអ្នកចង់បានសាកសពរបស់នាងមកវិញ” ។ នៅពេលដែលក្រុមគ្រួសារមិនធ្វើតាម ពួកគេបានទទួលសារថា “យើងបានបូជាសពរួចហើយ” ហើយត្រូវបានគេប្រាប់ថា “កុំស្វែងរកនាងទៀត” ៕

‎ប្រែសម្រួល: ណៃ តុលា

‎‎

To Top