ព័ត៌មានអន្តរជាតិ

ចិនចោទថាអាមេរិក បានបើកការវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណេត

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិនបានចោទប្រកាន់ ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក ដែលហៅកាត់ថាNSA ថាបានធ្វើការវាយប្រហារតាមអ៊ីនធឺណិត រយៈពេលច្រើនឆ្នាំនិងក្នុងទ្រង់ទ្រាយដ៏ធំ លើទីភ្នាក់ងារចិនដែលទទួលខុស ត្រូវចំពោះការ រក្សាពេលវេលាជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះនៅលើគណនី ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការ របស់ខ្លួនកាលពីថ្ងៃអាទិត្យ ក្រសួងសន្តិសុខរដ្ឋ (MSS) បាននិយាយថា ខ្លួនបានទទួល ភស្តុតាងដែលមិន អាចប្រកែកបានដែល NSA បានជ្រៀតចូលមជ្ឈមណ្ឌលសេវាកម្មពេលវេលាជាតិ ។
ប្រតិបត្តិការសម្ងាត់ ត្រូវបានចោទ ប្រកាន់ថា បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ ២០២២ ក្នុងគោលបំណងលួចយកឯកសារសំងាត់ នានារបស់រដ្ឋចិននិងធ្វើសកម្មភាពបំផ្លិចបំផ្លាញតាមអ៊ីនធឺណិតផងដែរ។

មជ្ឈមណ្ឌលនេះបម្រើជាអាជ្ញាធរពេលវេលាផ្លូវការរបស់ប្រទេសចិន ដោយចេញ និងផ្សាយ ម៉ោងទីក្រុងប៉េកាំងទៅកាន់វិស័យសំខាន់ៗ រួមមានហិរញ្ញវត្ថុ ថាមពល ការដឹកជញ្ជូន និងវិស័យការពារជាតិផង។

យោងតាម ​​MSS បានឱ្យដឹងថា ការរំខានដល់ផ្នែកសំខាន់ នៃហេដ្ឋារចនាសម្ព័ន្ធនេះ អាចបណ្តាលឱ្យមានអស្ថិរភាព នៅក្នុងទីផ្សារហិរញ្ញវត្ថុ ភស្តុភារ និងការផ្គត់ផ្គង់ថាមពល៕

ប្រែសម្រួល៖ស៊ុនលី

To Top