ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថា អ៊ុយក្រែន នឹងមិនអាចយកឈ្នះសង្គ្រាម ជាមួយនឹងរុស្សីដាច់ខាត

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី​អាមេរិក Donald Trump បានលើកឡើងសាជាថ្មីថាលោកមិន​ជឿឡើយដែល​អ៊ុយក្រែន​ អាច​ឈ្នះ​សង្រ្គាម​ជាមួយ​រុស្ស៊ីនោះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមាន កាលពីថ្ងៃចន្ទ លោក Trump បាននិយាយថា ៖ពួកគេនៅតែអាចឈ្នះវាបាន? ខ្ញុំមិនគិតថាពួកគេនឹងឈ្នះនោះទេ ថាពួកគេនៅតែអាចឈ្នះវាបាន នៅពេលត្រូវបានសួរឱ្យបញ្ជាក់ ពីជំហររបស់គាត់លើជម្លោះ។

នៅ​ពេល​សួរ​អំពី​ការ​វាយ​ប្រហារ​ របស់​រុស្ស៊ី​លើ​តំបន់​ជន​ស៊ីវិល ​ក្នុង​ប្រទេស​អ៊ុយក្រែន លោក​បាន​ឆ្លើយ​ថា​អ្នក​ស្លាប់​ភាគ​ច្រើន​ជា​ទាហាន។ លោក Trump ក៏​បាន​អះអាង​ដែរ​ថា ទាហាន​ពី​៥០០០​ទៅ​៧០០០​នាក់​នៅ​ភាគី​ទាំង​សងខាង​បាន​ស្លាប់​រាល់​សប្តាហ៍​ក្នុង​ជម្លោះ។

លោក Trump បាននិយាយ កាលពីខែមុនថា អ៊ុយក្រែនយ៉ាងណា ក្តីអាចទទួលបានមកវិញ នូវទឹកដីទាំងអស់ ដែលខ្លួនបានបាត់បង់ ទៅឱ្យប្រទេសរុស្ស៊ីក្នុងរយៈពេល នៃសង្រ្គាមរយៈពេលបីឆ្នាំ។

គួរឲ្យដឹងដែរថាបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinកាលពីសប្តាហ៍មុន លោក Trump បានទទូចម្តងទៀតថា អ៊ុយក្រែននឹងមិនជៀសមិនផុត អំពីបាត់បង់ទឹកដីមួយចំនួនរបស់ខ្លួនទៅឱ្យប្រទេសរុស្ស៊ី នោះទេបន្ទាប់ពីជម្លោះដ៏យូរអង្វែងមួយនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top