ព័ត៌មានអន្តរជាតិ

ឪពុកម្តាយ និងកូនអាយុ៩ឆ្នាំ ត្រូវបានបាញ់ស្លាប់ក្នុងថ្លុកឈាម នៅក្បែរកាំភ្លើង១ដើមក្នុងផ្ទះមួយកន្លែង ក្នុងទីក្រុង បាងកក ប្រទេសថៃ

បរទេស៖ គេបានប្រទះឃើញសពឪពុកម្តាយ និងកូន ត្រូវគេបាញ់ស្លាប់៣នាក់ ដេកស្លាប់ក្នុងថ្លុកឈាមក្នុងផ្ទះមួយកន្លែង។ កាំភ្លើងមួយដើមត្រូវបានគេប្រទះឃើញនៅក្បែរសាកសព។ សមត្ថកិច្ចថៃកំពុងពង្រាយកម្លាំងជាបន្ទាន់ ដើម្បីស៊ើបអង្កេតរកមូលហេតុ។ នេះបើតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា។

នៅវេលាម៉ោង៩និង០៨នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ប៉ុ លោកវរសេនីយ៍ឯក Somsit Santhasana Chok អគ្គនាយកនៃស្ថានីយ៍ប៉ូលីស Bangkok Noi បានទទួលសេចក្តីរាយការណ៍ថា មានមនុស្សត្រូវបានគេបាញ់នៅក្នុងផ្ទះមួយនៅក្នុងសង្កាត់ Ban Chang Lo ខណ្ឌ Bangkok Noi ទីក្រុងបាងកក។ ភ្លាមៗនោះលោកបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុជាមួយមន្ត្រីពាក់ព័ន្ធ។

នៅកន្លែងកើតហេតុគេបានរកឃើញសពចំនួន៣នាក់គឺឪពុក (អាយុ២៩ឆ្នាំ) ម្តាយ(អាយុ៤២ឆ្នាំ) និងកូនស្រីអាយុ៩ឆ្នាំ។ គេប្រទះឃើញគេបាញ់ស្លាប់ក្នុងថ្លុកឈាមក្នុងផ្ទះ ។ គេក៏បានប្រទះឃើញអាវុធខ្លីមួយដើមមិនស្គាល់ម៉ាក ដេកក្បែរនោះផងដែរ។

តាមការសាកសួរស្ត្រីមេផ្ទះខាងលើបានរៀបរាប់ថា វេលាម៉ោង៩និង០០នាទីនាងជាមេផ្ទះបានចូលទៅសម្អាតស្រាប់តែឃើញសពទាំង៣នាក់ដេកស្លាប់ក្នុងផ្ទះមានឈាមយ៉ាងច្រើន។ ភ្លាមៗនោះនាងបានទូរស័ព្ទទៅម្តាយរបស់ម្ចាស់ផ្ទះ ប៉ុន្តែម្តាយរបស់ម្ចាស់ផ្ទះមិនហ៊ានចូលផ្ទះទេ ទើបនាងប្រញាប់ទូរស័ព្ទទៅសមត្ថកិច្ចដើម្បីស៊ើបអង្កេត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top