រដ្ឋមន្ត្រីការបរទេសរុស្សី លោក Lavrvo លើកឡើងថា ប៉ូឡូញអាចនឹងត្រៀម ធ្វើសកម្មភាពភេវរកម្ម

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសប៉ូឡូញ ហាក់ដូចជាមានបំណង ក្នុងការចូលរួមក្នុងសកម្មភាពនៃ អំពើភេរវកម្ម ដោយបង្ហាញថា ខ្លួននឹងស្ទាក់ ចាប់យន្តហោះដែលដឹកប្រធានាធិបតី រុស្ស៊ីលោកVladimir Putin។
ការលើកឡើងនេះធ្វើឡើងដោយ រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃអង្គារ។
អ្នកការទូតកំពូលរុស្ស៊ីរូបនេះ បានសំដៅទៅលើការកត់ សម្គាល់ដែលធ្វើឡើងនៅមុនថ្ងៃ ដោយរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski ដែលបាន និយាយថា រដ្ឋាភិបាលទីក្រុង Warsaw មិនអាចធានាបានទេថា ខ្លួននឹងមិនស្ទាក់ចាប់ យន្តហោះ រដ្ឋាភិបាលរុស្ស៊ីទេ ប្រសិនបើលោក Putin នឹងធ្វើការ ហោះកាត់ដែនអាកាសប៉ូឡូញ នៅក្នុងដំណើរទៅកាន់ ប្រទេសហុងគ្រី សម្រាប់កិច្ចប្រជុំកំពូលដែលបានគ្រោងទុកជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។
លោក Sikorski បានអះអាងទៀតថា ចំណាត់ការបែបនេះអាច ត្រូវបានបញ្ជាដោយតុលាការ។
លោក Lavrov បានប្រតិកម្មថា ការបដិសេធរបស់ទីក្រុង Warsaw ក្នុងការធានាសុវត្ថិភាពរបស់មេដឹកនាំរុស្ស៊ី បង្ហាញថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីងាកទៅរកអំពើភេរវកម្ម។
គួរឲ្យដឹងដែរថាក្រោយនេះបន្តិច មានសេចក្តីរាយការណ៍ថា ការត្រៀមរៀបចំសម្រាប់កិច្ច ប្រជុំរវាងមេដឹកនាំ កំពូលរុស្ស៊ី-អាមេរិក ដែលរំពឹងថានឹងរៀបចំនៅទីក្រុង Budapest ប្រទេសហុងគ្រី ត្រូវបានផ្អាកទៅវិញហើយ៕
ប្រែសម្រួល៖ស៊ុនលី
