ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាមេរិក លោក J.D. Vance អះអាងថា ពិតជាមិនមានភាព ច្បាស់លាស់ឡើយ សម្រាប់រដ្ឋាភិ បាល គ្រប់គ្រងតំបន់ហ្គាហ្សា

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អនុប្រធានាធិបតី អាមេរិក លោក J.D. Vance បាននិយាយថា លោកមិនដឹងថា តើនរណានឹងគ្រប់គ្រង តំបន់ហ្គាហ្សានោះទេ នៅទីបំផុត ដោយបាន ទទួលស្គាល់ពីភាព មិនប្រាកដប្រជាអំពីអនាគត នយោបាយរបស់ក្រុមហ៊ុមព័ទ្ធ ចំពេលបទឈប់បាញ់ ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។

លោក Vance បានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃអង្គារ ខណៈដែលទៅ ទស្សនាមជ្ឈមណ្ឌល សម្របសម្រួលដែល ទើបបង្កើតថ្មី នៅក្នុងប្រទេសអ៊ីស្រាអែល ។
លោកអនុប្រធានាធិបតី ត្រូវបានអមដំណើរ ដោយបេសកជន របស់ប្រធានាធិបតី Donald Trump លោក Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតីគឺលោក Jared Kushner ។

លោក Vance បានហៅវឌ្ឍនភាព បទឈប់បាញ់ថា វាគឺជារឿងប្រសើរ ជាងការរំពឹងទុក ហើយបាននិយាយថា គាត់នៅតែមានសុទិដ្ឋិនិយមអំពី ទស្សនវិស័យ សម្រាប់កិច្ចព្រមព្រៀង យូរអង្វែងដើម្បីបញ្ចប់សង្គ្រាម រយៈពេល២ឆ្នាំខាងមុខ។

ប៉ុន្តយ៉ាងណាក្តីនៅពេលដែលត្រូវបានសួរ ដោយអ្នកសារព័ត៌មានថា តើអ្នកណានឹងត្រូវគ្រប់គ្រង Gaza លោក Vance បានឆ្លើយតបថា ៖ខ្ញុំមិនទាន់ដឹងចម្លើយ ចំពោះសំណួរនោះទេ ។

លោក​បាន​បន្ត​ថា​៖ ​យើង​ត្រូវ​ការ​កសាង​តំបន់​ហ្កាហ្សា​ឡើង​វិញ​ ហើយ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ទាំង​ប៉ាឡេស្ទីន​ដែល​រស់​នៅ​ទី​នោះ​ និង​អ៊ីស្រាអែល​អាច​ មាន​វិធានការ​សន្តិសុខ​ និង​ស្ថិរភាព ​។បន្ទាប់មកយើងក៏នឹងអាច ចាប់ផ្តើមធ្វើការព្រួយបារម្ភ អំពីអ្វីដែលជាអភិបាល កិច្ចយូរអង្វែងរបស់ហ្គាហ្សា៕

ប្រែសម្រួល៖ស៊ុនលី

To Top