ព័ត៌មានអន្តរជាតិ

លោក Trump គូសបញ្ជាក់អំពីវត្ថុបំណង របស់អាមេរិក ដែលចង់បានពីភាគីចិន ក្នុងការដោះស្រាយ ជម្លោះពាណិជ្ជកម្ម

បរទេស ៖ យោងតាមការចេញរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានគូសបញ្ជាក់ពីបញ្ជី នៃការទាមទារសំខាន់ៗ មុនពេលកិច្ចចរចាពាណិជ្ជកម្ម ជាថ្មីជាមួយប្រទេសចិន ខណៈដែលលោកត្រៀម ជួបជាមួយសមភាគីចិន លោក Xi Jinping នៅចុងខែនេះ ហើយគ្រោងនឹងធ្វើទស្សនកិច្ចឆ្នាំ ២០២៦ផង ទៅកាន់ទីក្រុងប៉េកាំង។

ថ្លែងនៅឯសេតវិមាន ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese កាលពីថ្ងៃចន្ទ លោក Trump បាននិយាយថា លោកបានទទួលការអញ្ជើញពីទីក្រុងប៉េកាំង ហើយមានបំណងធ្វើដំណើរទៅទីនោះ នៅដើមឆ្នាំក្រោយ។

លោកបានបន្ថែមថា លោករំពឹងថា នឹងជួបពិភាក្សាជាមួយលោក Xi នៅកិច្ចប្រជុំកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង ដើម្បីសម្រេចបាននូវអ្វីដែលលោកហៅថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានភាពយុត្តិធម៌ផងដែរ។

ក្នុង​ចំណោម​បញ្ហា​ដែល​លោក Trump បាន​លើក​ឡើង​ គឺ​ការ​គ្រប់​គ្រង​ការ​នាំ​ចេញរ៉ែ​ក ម្រ​របស់​ប្រទេស​ចិន និងលំហូរ​នៃសារធាតុញៀន fentanyl ព្រមទាំងការ​ជាប់​គាំង នៃការបញ្ជារ​ទិញ​សណ្តែកសៀង និង​បញ្ហាកោះតៃវ៉ាន់។

គួរឲ្យដឹងដែឬថាភាព​តានតឹង ​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​បាន​កើនឡើង​ បន្ទាប់​ពី​ប្រទេស​ចិន​ បាន​រឹតបន្តឹង​ការ​គ្រប់​គ្រង​ការ​នាំ​ចេញ​លើ​ភព​កម្រ​នៅ​ដើម​ខែ​នេះ ។ ជាការឆ្លើយតប លោក Trump បានគំរាមដាក់ពន្ធបន្ថែម១០០ភាគរយ ទៅលើទំនិញរបស់ចិន ដែលចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ៕

ប្រែសម្រួល៖ស៊ុនលី

To Top