រដ្ឋមន្ត្រីការបរទេសប៉ូឡូញថា ប៉ូឡូញអាចនឹងស្ទាក់យន្តហោះរបស់ប្រធានាធិបតីរុស្ស៊ី ប្រសិនបើហោះចូលដែនអាកាសរបស់ខ្លួន

បរទេស៖ ប្រទេសប៉ូឡូញហាក់ដូចជាមានឆន្ទៈក្នុងការចូលរួមក្នុងសកម្មភាពនៃ “អំពើភេរវកម្ម” ដោយបង្ហាញថា ខ្លួននឹងស្ទាក់ចាប់យន្តហោះដែលដឹកប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីន ។ នេះបើតាម រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកការទូតកំពូលរុស្ស៊ីរូបនេះ សំដៅលើការកត់សម្គាល់ដែលធ្វើឡើងនៅមុនថ្ងៃដោយរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski ដែលបាននិយាយថា ប៉ូឡូញ “មិនអាចធានាបាន” ថា ខ្លួននឹងមិនស្ទាក់ចាប់យន្តហោះរដ្ឋាភិបាលរុស្ស៊ីបានទេ ប្រសិនបើលោក ពូទីន ហោះកាត់ដែនអាកាសរបស់ប៉ូឡូញ ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសហុងគ្រី សម្រាប់កិច្ចប្រជុំកំពូលដែលបានគ្រោងទុកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោក Sikorski បានអះអាងថា ចំណាត់ការបែបនេះអាចត្រូវបានបញ្ជាដោយតុលាការ។
លោក Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បាននិយាយថា ការបដិសេធរបស់ទីក្រុង Warsaw ក្នុងការធានាសុវត្ថិភាពរបស់មេដឹកនាំរុស្ស៊ី បង្ហាញថា ប៉ូឡូញបានត្រៀមខ្លួនរួចជាស្រេច ដើម្បីងាកទៅរកអំពើភេរវកម្ម។
វិមានក្រឹមឡាំងមិនបានបង្ហាញព័ត៌មានលម្អិតអំពីភស្តុភារសក្តានុពលនៃកិច្ចប្រជុំកំពូលដែលបានស្នើឡើងជាមួយលោក Trump នៅទីក្រុង Budapest នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា
