ព័ត៌មានអន្តរជាតិ

អឺរ៉ុប ត្រៀមដាក់កញ្ចប់ ទណ្ឌកម្មទី១៩ ទៅលើប្រទេសរុស្សី ផ្តោតសំខាន់លើការនាំ ចេញហ្គាសនិងប្រេង

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុប បានយល់ព្រមលើកញ្ចប់ទណ្ឌកម្មថ្មីលើទីក្រុងមូស្គូ ដែលក្នុងនោះសំខាន់រួម មានទាំងការសន្យា កាត់បន្ថយការនាំចូលហ្គាស និងប្រេង បន្ថែមទៀតផងដែរ។

យោងតាមប្រភព Reuters នៅក្នុងសហភាព អឺរ៉ុប កញ្ចប់នេះនឹងចុះបញ្ជីក្រុមហ៊ុនចំនួនបួន ដែលពាក់ព័ន្ធនៅក្នុងឧស្សាហកម្មប្រេង របស់ប្រទេសចិន ដែលត្រូវបានចោទប្រកាន់ថា បានគេចចេញ ពីការរឹតបន្តឹងរបស់លោកខាងលិច។

អត្ថបទចុងក្រោយត្រូវ បានយល់ព្រមដោយរដ្ឋជាសមាជិក ប៉ុន្តែមិនទាន់ត្រូវបានអនុម័តនៅឡើយទេ ដោយសារមានការរាំងស្ទះ ដោយប្រទេសស្លូវ៉ា ដោយបញ្ជាក់ថាជាបញ្ហាដែលមិនពាក់ព័ន្ធ។

Reutersក៏បានសរសេរទៀតដែរថាតំណែង ប្រធានាធិបតីរបស់ដាណឺម៉ាក រដ្ឋសមាជិកចុងក្រោយក៏បានដកសិទ្ធិវេតូ រួចរាល់ហើយដែរ។ដូច្នេះការអនុម័តជាផ្លូវការ ត្រូវបានរំពឹងទុកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

គួរឲ្យដឹងដែរថាកាលពីខែកញ្ញា ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានស្នើកញ្ចប់ទណ្ឌកម្មទី១៩ជុំវិញជម្លោះអ៊ុយក្រែន ដោយផ្តោតលើ ក្រុមហ៊ុនចម្រាញ់ប្រេង ពាណិជ្ជករប្រេង និង ក្រុមហ៊ុនគីមីឥន្ធនៈនៅក្នុងប្រទេសទីបី រួមទាំងប្រទេសចិនផងដែរ ដែលត្រូវបានចោទប្រកាន់ថាបានជួយទីក្រុងមូស្គូ ឆ្លងកាត់ការរឹតបន្តឹងរបស់អឺរ៉ុបព្រមទាំង ក្រុមហ៊ុនឥណ្ឌាក៏អាចត្រូវបានកំណត់គោលដៅផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top