រុស្ស៊ី ធ្វើសមយុទ្ធកម្លាំង នុយក្លេអ៊ែរ ជាយុទ្ធសាស្ត្រ

ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានធ្វើសមយុទ្ធកងកម្លាំង នុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ដែលគ្រប់គ្រងដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ ការហ្វឹកហ្វឺននេះពាក់ព័ន្ធនឹងធាតុផ្សំទាំងបី នៃផ្នែកនុយក្លេអ៊ែរ របស់រុស្ស៊ីនៅក្នុងដី សមុទ្រ និងផ្លូវអាកាស។ ក្នុងអំឡុងពេលធ្វើសមយុទ្ធ ការបាញ់មីស៊ីលអន្តរទ្វីប និងមីស៊ីលបាញ់តាមអាកាសត្រូវបានអនុវត្ត ។
យន្តហោះទម្លាក់គ្រាប់បែក រយៈចម្ងាយឆ្ងាយ Tu-95MS បានចូលរួមក្នុងសមយុទ្ធនេះ ដោយបានបាញ់មីស៊ីល ធ្វើដំណើរតាមអាកាស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
វិមានក្រឹមឡាំងបានឲ្យដឹងថា ការហ្វឹកហ្វឺនបានសាកល្បងកម្រិត នៃការត្រៀមខ្លួននៃរចនាសម្ព័ន្ធបញ្ជា និងការគ្រប់គ្រងរបស់រុស្ស៊ី ក៏ដូចជាជំនាញជាក់ស្តែង របស់បុគ្គលិកប្រតិបត្តិការ ក្នុងការគ្រប់គ្រងអង្គភាព ដែលត្រូវបានចាត់តាំងរបស់ពួកគេ ដោយបន្ថែមថា ការងារបណ្តុះបណ្តាលទាំងអស់ត្រូវបានបញ្ចប់៕
ប្រែសម្រួល ឈូក បូរ៉ា
